អីយ៉ា! ខួបអាពាហ៍ពិពាហ៍១ឆ្នាំ Sririta ពោលពាក្យយ៉ាងផ្អែមល្ហែមទៅកាន់ស្វាមីថា…!

ជាការពិតណាស់ បើគិតមកទល់និងសព្វថ្ងៃនេះ តារាស្រី Sririta និង ស្វាមី រៀបការកសាងគ្រួសារអស់រយៈពេល១ឆ្នាំហើយ ហើយសព្វថ្ងៃអ្នកនាងក៏កំពុងតែពរពោះកូននៅក្នុងផ្ទៃរយៈពេល៧ខែ ដែលត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ដោយឡែកងាកទៅចាប់អារម្មណ៍ថ្ងៃខួបអាពាហ៍ពិពាហ៍១ឆ្នាំរបស់តារាស្រីរូបនេះនិងស្វាមីវិញ យើងបានឃើញនាងបង្ហោះរូបភាពនិងសាររៀបរាប់អារម្មណ៍ពិតទៅកាន់ស្វាមីថា៖

After Footer (Active) - damrei Mr1 Zone2

«០៤/០១/២០២០ ថ្ងៃនេះ ឆ្នាំមុន គឺជាខួបមួយឆ្នាំ ។ Rita មិនមានអ្វីច្រើនជាង ពាក្យថ្លែងអំណរគុណ ចំពោះក្តីស្រឡាញ់ដ៏កក់ក្តៅបំផុត អរគុណដែលបានផ្តល់កិត្តិយសជាច្រើនដល់ Rita រហូតដល់មានអារម្មណ៍ថា ខ្លួនឯងមានសំណាងដូចក្នុងសុបិន ឆ្នាំនេះ ក្រៅពីធ្វើជាភរិយាគួរឱ្យស្រឡាញ់របស់ស្វាមីខ្ញុំហើយ Rita នឹងក្លាយជាអ្នកម៉ាក់ដ៏ល្អបំផុត ស្រលាញ់ខ្លាំងបំផុត@kornnarongdej»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើពិតជាមានអារម្មណ៍រំភើប និងច្រណែននិងប្ដីប្រពន្ធមួយគូនេះយ៉ាងខ្លាំងថែមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី