ការពិតណាស់ ថ្វីត្បិតតែម្ដាយរបស់តារាសម្ដែងប្រុសរូបសង្ហាលោក អ៊ុន សុធា បានលាចាកលោកនេះរយៈពេលជាយូរដ៏ពិតមែន តែកន្លងមកយើងតែងតែឃើញលោក បង្ហោះរូបភាពជាមួយម្ដាយ ដើម្បីរំលឹងដល់គាត់ជានិច្ច។

ជាក់ស្ដែងដូចជាថ្ងៃកំណើតរបស់លោកឆ្នាំនេះ ដោយសារតែនឹកម្ដាយរបស់លោកខ្លាំងពេក លោកក៏បង្ហោះរូបភាពម្ដាយ និងអមជាមួយសារបែបនេះថា៖
«ថ្ងៃនេះជាថ្ងៃដែលអ្នកម្តាយផ្តល់កំណេីតឲ្យកូនបានឃេីញពន្លឺថ្ងៃ នឹងបីបាច់ថែរក្សាកូន។ កូនសូមបួងសួងតែមួយទេគឺ សូមឲ្យអ្នកម្តាយបានទៅកាន់ឋានស្ងប់សុខ បេីមានជាតិក្រោយមែនកូនសូមកេីតជាកូនម៉ែទៀត ️នឹកណាស់ម៉ែ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាអាណិតតារាប្រុសរូបនេះ ហើយក៏សរសើរទឹកចិត្តដែលលោកបានចំពោះម្ដាយ ទោះម្ដាយឃ្លាតឆ្ងាយយ៉ាងណាក៏ពិតភ្លេចគាត់ម្ដងណាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី