ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Mai Davikah មានរាងស្គមបន្ដិចក៏ពិតមែន តែមហាជននិងហ្វេនៗជាច្រើននៅតែសរសើរសម្រស់នាង មើលទៅនៅតែស្រស់ស្អាតខ្លាំង មិនចាញ់តារាដទៃនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះគ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដោយបញ្ចេញរាងដ៏ស្រឡូនស្អាត ជាពិសេសនោះគឺសាច់ដុំក្បាលពោះកង់ៗរបស់នាង មើលទៅពិតជាទាក់ទាញ មិនចាញ់បុរសៗសាច់ដុំនោះទេ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងកាន់តែសរសើរតារាស្រីរូបនេះ ថ្វីត្បិតតែនាងមានរូបរាងស្គមបន្ដិចក៏ពិតមែន តែបើនិយាយពីសាច់ដុំនាងមិនចាញ់តារាស្រីដទៃៗនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី
