នរណាមិនរំភើប! ពេជ្រ សូលីកា បញ្ចេញសារបែបនេះ ទៅកាន់គូស្នេហ៍ ក្រោយសម្រាលកូនប៉ុន្មានខែ!

ប្រិយមិត្តជាច្រើនប្រាកដជ្រាបហើយ អំពីជីវិតគ្រួសាររបស់តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង ពេជ្រ សូលីកា ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ក្រោយពេលដែលអ្នកនាងសម្រាលបានកូនប្រុស ដែលមានមុខមាត់គួរឲ្យស្រលាញ់ម្នាក់រួចមក។

ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យមហាជននិងហ្វេនៗគ្រប់គ្នាកាន់តែរំភើបខ្លាំងទៀតនោះគឺ ថ្មីៗនេះ យើងបានធ្វើតារាស្រីរូបនេះ បង្ហោះរូបភាពជាមួយនិងគូស្នេហ៍ និងអមជាមួយសារជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរបែបនេះថា​៖

After Footer (Active) - damrei Mr1 Zone2

«-បងគឺជាមនុស្សដែលអូនស្រលាញ់ជាងគេ -បងគឺជាកន្លែងសុវត្ថិភាពសម្រាប់អូន -បងគឺជាសុមង្គលរបស់អូន -បងគឺជាអ្នកផ្តល់កម្លាំងចិត្តដល់អូន ​ -បងគឺជាមនុស្សដែលធ្វើឱ្យអូនធ្លាក់ក្នុងអន្លង់ស្នេហ៍ មានតែបងម្នាក់គត់»។

តាមរយៈសារនោះ អាចបញ្ជាក់ឲ្យឃើញថា តារាស្រីរូបនេះ កំពុងតែសាងគ្រួសារយ៉ាងមានក្ដីសុខជាមួយគូស្នេហ៍ ហើយគូស្នេហ៍របស់អ្នកនាងក៏ជាបុរសល្អ ដែលនារីៗគ្រប់គ្នាថ្នាចង់បានជាគូផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី