ប្រយ័ត្នប្រយែង! Taew Natapohn ចេញមកបញ្ជាក់អះអាងថាខ្លួនទៅត្រួតពិនិត្យព្រមជាមួយសង្សាក្រោយបានដឹងថា…..ផ្ទាល់ខ្លួនមានឆ្លងកូវីដ 19!! មានរូបភាព
Taew Natapohn អះអាងតាមរយៈ IG នាងបានទទួលការត្រួតពិនិត្យរកជំងឺកូវីដ 19រួចរាល់ហើយ មិនបានរកឃើញមករោគអ្វីទាំងអស់ បន្ទាប់ពីទទួលដំណឹងថា អ្នកគ្រប់គ្រងផ្ទាល់ខ្លួនមានឆ្លងមេរោគកូវីដ 19ព្រមទាំងប្រាប់ថាពេលនេះ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនគាត់ទទួលបានការព្យាបាលរួចរាល់ដូចគ្នា

ក្រោយពីផ្ទុះពត៌មាននៅលើវិស័យអនឡាយថាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់តារាសម្ដែងស្រីល្បីឈ្មោះមានឆ្លងគូវីដ 19 ពីស្ថានប័ណសិល្បៈនៅខេត្តឈៀងម៉ៃមក គឺថាមានអ្នកនិយាយពីរឿងនេះច្រើនខ្លាំងណាស់
ជាក់ស្ដែងនៅពេលពាក់កណ្ដាលយប់នៅថ្ងៃទី 7 មករា តារាសម្ដែងស្រី Taew Natapohn បានផុសសារតាមរយៈ IG story ជាការបញ្ជាក់អះអាងថា ខ្លួនហើយនិងអ្នកម៉ាក់ព្រមជាមួយសង្សា បានធ្វើដំណើរទៅត្រួតពិនិត្យមើលមេរោគកូវីត 19រួចរាល់អស់ហើយ លទ្ធផលចេញមកមិនមានមេរោគអ្វីទាំអស់ ជាការត្រួតពិនិត្យបន្ទាប់ពីបានជួបអ្នកគ្រប់គ្រងផ្ទាល់ខ្លួនថ្ងៃចុងក្រោយនៅថ្ងៃទី 26 ធ្នូ គឺ 12ថ្ងៃមកហើយ ព្រមទាំងបញ្ជាក់ពីពត៌មានរបស់អ្នកគ្រប់គ្រងផ្ទាល់ខ្លួនដែលថាពេលនេះគាត់បានទទួលការព្យាបាលរួចជាស្រេចហើយ។ ទាំងអស់នេះនាងបានបើតគូទដោយពាក្យអគុណចំពោះកំលោះចិត្តដែលបានផ្ញើរមកឲ្យ ហើយក៏សុំទោសគ្រប់គ្នាដែលធ្វើឲ្យមានការព្រួយបារម្ភព្រមទាំងប្រាប់ឲ្យគ្រប់គ្នាមានសុវិត្តភាពថែរក្សាសុខភាពយ៉ាងមានសតិ
អត្ថបទដោយ : នីត្តា









