អ្នកគាំទ្របារម្ភពីគូស្នេហ៍របស់ Bella-Weir ក្លាយជាប្រវិត្តសាស្ដ្រច្រំដែលព្រោះតែមាននារីម្នាក់នេះព្យាយាមស្និតស្នាលនិង….! មានរូបភាព

នៅសុខៗមានរឿងដោយមិនដឹងខ្លួនតែម្ដងហើយ សម្រាប់ Gina The Face ព្រោះតាំងពីបើកចំហរថាទាក់ទងគ្នាជាមួយនិង Toy Pathompong ក៏តែងតែមានការរិះគន់ដ្រាម៉ាផ្សេងៗ មាន comment រិះគន់នៅលើអនឡាយជាញឹកញាប់ ព្រោះសាម៉ីខ្លួនក៏ធ្លាប់ស្និតស្នាលជាមួយនិង Mook Worranit ដែលជាអតិតសង្សារបស់ Toy Pathompong រហូតដល់គ្រប់គ្នាសម្លឹងឃើញថា Gina គឺជាជនទី3ដែលធ្វើឲ្យ Toy និង Mook បែកបាក់គ្នា

ជាក់ស្ដែង Gina The Face បានចូលទៅ comment ក្នុង IG របស់តារាសម្ដែងស្រីកំពុងតែមានប្រជាប្រិយភាពខ្លាំងពេលនេះយ៉ាង Bella ដែលនាងបានផុសរូបថតគូជាមួយផ្ទះឡានចល័ត​ដោយមានសង្សាសង្ហាយ៉ាង Weir ជាអ្នកថតឲ្យ

After Footer (Active) - damrei Mr1 Zone2

ដោយរឿងនេះ Bella បានដាក់ Check in ថា ផ្លូវបំបែកភពអង្គារ កំពុងជិះយាន្ដអាវកាសត្រលប់ទៅភព Pluto វិញ ដល់ពេល Gina ឃើញដូច្នេះទើបលួចយកចំនុចខាងលើមកបង្អាប់ថា “មកលេងភពផែនដីបន្ទិចទេ” នេះជាហេតុធ្វើឲ្យមានអ្នកគំនិតចាស់កំរិលចូលមកភ្លាមៗ

បន្ទាប់ពីនិង ក៏កើតជាប្រធានបទដ្រាម៉ារិះគន់ដោយមានអ្នកមករំលំ Gina ថា “ស្និតស្នាលបានគ្រប់គ្នាតែម្ដងហ្ន” “ពូកែចាប់ណាស់ហ្ន The Face កែខ្លួនបាន” ទទួលសម្ដែងជាតួឯកស្និតស្នាលអូលទៅ IG ក៏ជួបតែ comment របស់នាង” មួយចំនួនទៀតក៏លួចបារម្ភពី Weir ជំនួស Bella ព្រោះខ្លាចជាប្រវិត្តសាស្ដ្រច្រំដែលដូចគូរបស់អតិតសង្សាយ៉ាង​ Toy-Mook

 

ទោះបីជាយ៉ាងក៏ដោយ នៅមានអ្នកបណ្ដាញសង្គមម្ខាងទៀត ប្រញាប់មកតតបជំនួសវិញថា កញ្ញា Gina និងកញ្ញា Bella ស្គាល់និងស្និតស្នាលគ្នាស្រាប់ហើយ ចង់ចូលមក​ comment និយាយអ្វីឬបង្អាប់អ្វីក៏គ្មានអ្វីចំលែកដែរ ម៉្យាងវិញទៀត Weir ក៏ស្រលាញ់ចិត្តមួយថ្លើមមួយ វាពិតជាគ្មានរឿងចឹងកើតឡើងនោះទេ

អត្ថបទដោយ : នីត្តា