បាត់មុខ Lydia – Matthew ពីក្នុងសង្គមមួយរយៈនេះកុំសង្ស័យព្រោះពេលនេះសុំនាំកូននាំចៅរត់ចូលព្រៃដើម្បី…….! មានរូបភាព
ជាគ្រួសារមួយទៀតដែលសុំឃ្លាតឆ្ងាយពីសង្គមមួយរយៈសិនសម្រាប់គ្រួសាររបស់ Lydia – Matthew ដើម្បីជាការការពារខ្លួនហើយនិងគ្រួសារពីស្ថានការណ៍កូវីដ 19ដែលបានត្រលប់មកម្ដងទៀត ព្រមទាំងប្រយ័ត្នប្រយែងគ្រប់យ៉ាងដើម្បីកុំឲ្យរោគខាងលើមកជួបគ្នាម្ដងទៀត

ដោយជាក់ស្ដែង Lydia – Matthew ក៏បានសម្រេចចិត្តលើកទាំងគ្រួសាររត់គេចពីភាពរញ៉េរញ៉ៃពីទីក្រុង ដើម្បីទៅជិតស្និតជាមួយធម្មជាតិលក្ខណៈផ្ទាល់ខ្លួនកណ្ដាលព្រៃភ្នំ ឲ្យកូនៗបានផឹកទឹកជាមួយនិងធម្មជាតិនិងបរិយាកាសបរិសុទ្ធយ៉ាងពេញទំហឹង ព្រមទាំងសរសេរឃ្លាថា “Isolation #ឃ្លាតឆឆ្ងាយពីសង្គម @raiphuchomdao”
រឿងធ្វើឲ្យអ្នកគាំទ្រត្រូវចូលទៅចុចឡាយហើយ comment សរសើរពីបរិយាកាសដែលមើលទៅស្រស់ស្រាយគួឲ្យចង់រស់នៅខ្លាំងណាស់ ព្រមទាំងអូនតូចៗទាំងពីរ សប្បាយរីករាយឃើញពិភពលោកកាន់តែធំឡើងដែរ
អត្ថបទដោយ : នីត្តា















