ដើរលេងសមុទ្រដោយមិនខ្លាចខូចស្បែកមែនហើយ សម្រាប់តារាសម្ដែងស្រី Mint Chalida ជាមួយសង្សាសំណព្វចិត្តយ៉ាងអ្នកកំលោះ Pupa ដែលមុននេះក៏ទើបទៅលេងកោះជាច្រើនថ្ងៃជាមួយក្រុមមិត្តភ័ក្ដជាគូផងដែរ

ហើយថ្មីៗនេះក៏ឃើញ Mint Chalida មក check in នៅកន្លែងស្អាតៗ នៅសមុទ្រកោះសមុយ តែលើកនេះសូមប្រាប់ថាស្ទើរទេភ្លេចមើលទេសភាពព្រោះតែនាងបានចែកភាពស្រស់ស្រាយដល់អ្នកគ្រប់គ្នាតាំងតែពីរូបដំបូងមួយកំណាត់ខ្លួន ហើយរូបបន្ទាប់ទៀតដោយការហែលទឹកក្នុងអាងថ្វីត្បិតតែឆ្ងាយប៉ុន្ដែមើលឃើញច្បាស់ៗថាស៊ិចស៊ីខ្លាំងណាស់ គឺជាឈុតប៊ីគីនីតូចៗដោយមានជាងថតផ្ទាល់ខ្លួនយ៉ាង Pupa ជាអ្នកប្រមូលរូបភាពឲ្យ
កាន់តែធំកាន់តែស៊ិចស៊ីមែនហើយ Mint Chalida មិនដឹងថាមុននិងចប់ដំណើរកំសាន្ដនេះមិនដឹងថាមានរូបរោលរាលអ្វីខ្លះទៀតទេ បើសិនជាមានច្បាស់ជាមានអ្នកចាំឡាយច្រើនមិនខានទេ
អត្ថបទដោយ : នីត្តា














