ស្វាមីដែលស្រីៗប្រាថ្នាចង់បាន Kan Kantathavorn ទិញឡានថ្មីតម្លៃ 6 លាន….ជូនប្រពន្ធជិតសម្រាលកូនដំបូងជិះលេង!! មានរូបភាព
រៀបចំអស់ពីចិត្តបីថ្លើមយកចិត្តប្រពន្ធជាទីស្រលាញ់ សម្រាប់ Kan Kantathavorn តារាសម្ដែងផងនិងជាពិធីករពេញដោយស្នាដៃផង ដែលសាម៉ីខ្លួនទើបនិងប្រើពេលវេលាល្អៗ surprise ដ៏ធំ! ទិញឡានផ្លាកក្រហមដ៏ទំនើប Tesla Model X តម្លៃ 6លានបាត ទុកជាកាដូសម្រាប់អនាគតអ្នកម៉ាក់ដៃថ្មី ហើយនិងកូនប្រុសដែលជិតនិងសម្រាលមិនប៉ុន្មានខែទៀតនេះ

ដោយរឿងរ៉ាវផ្អែមល្ហែមរបស់ Kan និង Ploy លើកនេះ ត្រូវបានចែករំលែកនៅក្នុងកម្មវិធី Kanang – បើកប្រអប់កាដូត្រៀមទទួលអ្នកម៉ាក់ហើយនិងកូនប្រុស ក្នុងយូធូប Kan Kantathavorn ហើយលោកលួចខ្សឹមនៅវគ្គដំបូងថា រឿងនេះជាអាថ៌កំបាំងដែលប្រពន្ធមិនធ្លាប់ដឹងពីមុន
ក្រោយពីពិធីកររូបសង្ហាធ្វើការបើកប្រអប់កាដូយក្សដែលត្រូវបានរៀបចំទុកនៅកណ្ដាល show room ហើយ ខាងភរិយាទាំងភ្លក់ទាំងភ្ញាក់ផ្អើលនៅក្នុងខណៈពេលនិង ក៏ចេញប្រតិកម្មសប្បាយចិត្តដល់ថ្នាក់ចង់សន្លប់តែម្ដង
ព្រោះមិនត្រឹមតែឡានខាងស្អាតត្រូវចិត្តអ្នកម៉ាក់តែប៉ុណ្ណឹងទេ តែការប្រើប្រាស់ក៏នូវឆ្លើយតបតម្រូវការរបស់នាងទៀងផង តាំងពីដើមវីឌីអូនិយាយជាប់រហូតថា ចង់បានបែបនេះ….បែបនេះទៀតផង
អត្ថបទដោយ : នីត្តា














