ធ្វើឲ្យអ្នកគាំទ្រច្រលំភ្នែកអស់! Yaya Urassaya មួយឈុតពេលរាត្រីស្អាតស៊ិចស៊ី មើលមួយភ្លេតស្មានតែជាតារាហូលីវូត!!​ មានរូបភាព

មិនថាស្ថិតក្នុងឈុតណាស្ថានភាពបែបណា ក៏ស្អាតទាក់ភ្នែកទាក់ចិត្តហ្វេនៗជានិច្ចសម្រាប់ Yaya Urassaya ដែលចាត់ទុកថាជាតារាស្រីស្ទាយទាន់សម័យនិងប្លែកមិនសុំាមិនថានាងចេញមកអួតអ្វីក៏ស្អាត ក៏ល្អ

នៅពេលថ្មីៗនេះ Yaya ក៏ទើបតែចេញមកបង្អួតរូបភាពស្អាតៗ ជាមួយឈុតស៊ិចស៊ីតិចៗ ឈុតដៃមួយតូចពណ៌ខ្មៅ ដែលបង្ហាញឲ្យឃើញរាងតូចស្ដើង ហើយបន្ថែមភាពស៊ិចស៊ីដោយឆែកឃើញក្បាលពោះរាបៗ ឈរថតស្ទាយក្នុងបរិយាកាសល្អស្អាត នៅពេលរាត្រីនៅមាត់ទន្លេ ធ្វើឲ្យអ្នកគាំទ្រត្រូវចូលមកចុចឡាយជាប្រញាប់

ដោយអ្នកគាំទ្រនាំគ្នា comment ថា​ឈុតនេះស្អាតថ្លៃថ្នូមកបែបសាមញ្ញៗ មិនបាច់ច្រើន តែមើលរិកពារសមសួនបំផុត ឃើញហើយស្មានថាជាតារាហូលីវូតមែន ក្រៅពីនេះ នៅមានហ្វេនៗ បង្អាប់ទៀតថា មិនផ្ទាល់កិត្តយសជាងថតបន្ទិចទេឬ ថតរូបបានស្អាតណាស់

អត្ថបទដោយ : នីត្តា