កម្រសុិចសុីណាស់! តែប៉ុន្មានសន្លឹកនេះ Yaya បញ្ចេញមកទាក់ទាញខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Yaya Urassaya ដែលតែងតែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍នាង ជាពិសេសនោះគឺតាមរយៈការបង្ហាញខ្លួននៅក្នុងបណ្ដាញសង្គមនេះតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញ Yaya បង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយឈុតសម្លៀកបំពាក់ពណ៍ខ្មៅយ៉ាងស្រស់ស្អាត បញ្ចេញរាងយ៉ាងស្រឡូន ជាមួយអាវវាលបញ្ចេញដើមទ្រូងយ៉ាងសុិចសុីទៀត ធ្វើឲ្យគ្រប់គ្នាឃើញហើយ ភ្លឹកមើលគ្រប់ៗគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ ពិសេសពេលនេះតែងខ្លួនសុិចសុីម្ដងៗ ពិតជាទាក់ទាញខ្លាំងណាស់៕ តោះ! ​ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី