នរណាមិនរំភើប! ខួបកំណើត ទឹម រដ្ឋា ឆ្នាំនេះលោកប៉ា ទិញរថយន្តទំនើបជូនមួយគ្រឿង!(មានវីដេអូ)

មហាជននិងហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែង ទឹម រដ្ឋា បង្ហោះវីដេអូ បង្ហាញសកម្មភាពលោកបា៉ជាទីស្រលាញ់ បានទិញកាដូរថយន្តស៊េរីទំនើបជូនក្នុងថ្ងៃខួបកំណើតខ្លួន។

ក្នុងនោះនាងថែមទាំងភ្ជាប់សាររៀបរាប់យ៉ាងមានអត្ថន័យទៀតថា៖

«វាជាអារម្មណ៍មួយ ដែលពិបាកបរិយាយណាស់សំរាប់ខ្ញុំ ខ្ញុំជាមនុស្សម្នាក់ដែលសំណាងបំផុត ដែលកើតក្នុងគ្រួសារដែលផ្ដល់ភាពកក់ក្ដៅឲ្យ១០០% និងស្នេហាដែលស្រលាញ់និងគោរពផ្ដល់តម្លៃឲ្យខ្ញុំយ៉ាងពេញលេញ ហើយក៏មានមិត្តភក្ដ័ដែលស្រលាញ់ជុំវិញខ្លួនល្អនិងស្មោះត្រង់»

ក្រោយពេលឃើញបែបនេះហ្វេនៗជាច្រើន ពិតជារំភើបចិត្តជំនួយតារាសម្ដែងស្រីរូបនេះ ដែលមានលោកប៉ាស្រលាញ់ និងយកចិត្តទុកដាក់ចំពោះកូនស្រីខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី

Advertise with us 1200×130