អីយ៉ារូបគូចេញមកហើយតើ! Nadech បណ្ដើរ Yaya ញុំាអាហារពេលយប់យ៉ាងរ៉ូមែនទិចផ្អែមល្ហែមតិចៗតែអៀនគ្នាខ្លាំងៗ!! មានរូបភាព

អាចនិយាយបានថាផ្អែមល្ហែមដាក់បានគ្រប់ស្ថានការណ៍ ដោយមិនចាំបាច់រងចាំឪកាសពិសេសសម្រាប់គូស្នេហ៍តារាប្រុសរូបសង្ហា Nadech ជាមួយនិងតារាស្រីរូបស្រស់ Yaya ដែលជាក់ស្ដែងហ្វេនៗទើបតែបានឃើញអូន Yaya ផុសរូបខ្លួនឯងខណៈដែលទៅញុំាអាហារពេលរាត្រីជាម្ចាស់ចិត្ត នៅក្នុង​IG ដែលគ្រប់គ្នាប្រាប់សម្លេងតែមួយថាស្អាតណាស់

ហើយទីបំផុតអ្នកដែលទៅអង្គុយញុំាអាហារពេលយប់ជាមួយ Yaya គឺជា Nadech នេះឯងនៅមានចេញមកបង្អួតរូបសំខាន់ជាមួយនិង caption ខ្លីៗ នៅក្នុង IG ឈ្មោះ @kugimiyas  ជារូបភាពដែលទាំងពីរនាក់ឈជាមួយគ្នាក្នុងសកម្មភាពញ៉ោះគ្នាយ៉ាងផ្អែមល្ហែមនៅហាងអាហារបរិយាកាសស្រស់ស្អាតព្រមជាមួយនិងឃ្លាថា “Sawahគឺល្អណាស់….ខ្ញុំកំពុងតែសម្លឹងមើលទេសភាព”

រឿងនេះមិត្តភ័ក្ដ នាំគ្នាចូលទៅ comment បង្អាប់ជាច្រើនព្រមទាំងអ្នកគាំទ្រ ដែលនាំគ្នាមកចុចឡាយចែករំលែកចុចឲ្យបេះដូងឲ្យអ្នកទាំងពីរជាច្រើ​ន

អត្ថបទដោយ : នីត្តា

- Advertisement -

 

Advertise with us 1200×130