នៅទីបំផុត….Taew រាំសប្បាយចិត្តបន្ទាប់ពីថ្ងៃចុងក្រោយនៃការឃុំខ្លួនការពារកូវីដ 19ត្រូវបានមកដល់ហើយ….! មានវីឌីអូ

នៅទីបំផុតក៏បានឃើញ Taew ត្រលប់មកកាន់វិថីតារា TikTok ម្ដងទៀត ក្រោយពីធ្លាប់កសាងប្រវិត្តទុកនៅពេលផ្ទុះកូវីដ 19 លើកដំបូង ដែលគ្រប់គ្នាត្រូវរួមគ្នាការពារខ្លួនដើម្បីជាតិ ហើយ Taew ក៏បានផុសវីឌីអូរាំក្នុងបណ្ដាញសង្គមរហូតដល់ក្លាយទៅជាតារាឯកភ្លាមៗ

ហើយការត្រលប់មកលើកនេះរបស់ Taew ក៏កើតពីការឃុំខ្លួនជាសារហេតុ ទោះបីជាលទ្ធផលពិនិត្យកូវីដរបស់នាងអវិជ្ជមាន ហើយទើបតែបង្ហាញលទ្ធផលម្ដងទៀត តែសាម៉ីខ្លួនក៏សុំឃុំខ្លួនឯង នៅថ្ងៃឃុំខ្លួនចុងក្រោយដូចតែ Taew  បានប្រាប់មុននិងចាប់ផ្ដើមទៅធ្វើការនាងបានប្រលែងវីឌីអូរាំម្ដងទៀត លើកនេះតែខ្លួនពេញទំហឹង បូករួមជាមួយខោវអាវមុខមាត់សក់ឡូយកប់ ហើយបញ្ជាក់គ្រប់គ្នាថា “Last day of my quarantine be like… ឆាប់ជា@Fram_marf. ថ្ងៃស្អែកគាត់ចាប់ផ្ដើមធ្វើការតែក៏ត្រូវ “កុំឲ្យជ្រុះសន្លឹកបៀ” ឃុំខ្លួនណាគ្រប់គ្នា #តារា TikTok រដូវកាលទី2″

ធ្វើឲ្យអ្នកគាំទ្រចុចឡាយចុចចែករំលែកភ្លាមៗ គ្រាន់តែនៅក្នុង IG ជិតរាប់លានឡាយទៅហើយ ក្បាច់រាំរបស់ Taew គ្មានទាស់ គួឲ្យស្រលាញ់ស្រស់ស្រាយខ្លាំងណាស់ ហើយនៅស្រស់ស្អាតសមសួនសាកសមនិងអ្នកហាត់ប្រាណមែនទែន

អត្ថបទដោយ : នីត្តា