ធ្ងន់កហើយ Marie Broenner ស្រវ៉ាស្នេហាថ្មីជាមួយ Pitchakachai ពិភពលោកពិតជាពណ៌ផ្កាឈូកមែនឬ? មានវីឌីអូ

ពាក្យចចាមអារាមខ្លាំងណាស់ Marie Broenner សាងស្នេហ៍ថ្មីជាកំលោះ Pitchakachai អ្នកបណ្ដាញសង្គមហែរគ្នាចាប់កំហុសរឿងប្រាប់ថាស្រលាញ់មែនឬទេ ព្រមជាមួយនិងអ្នកគាំទ្រចាំមើលច្រើនមិនធម្មតា

ដូចជាឆ្ងុយក្លិនស្នេហាកើតឡើងជាថ្មីម្ដងទៀតនៅជុំវិញខ្លួនរបស់តារាកូនកាត់យ៉ាង Marie ជាមួយនិងលោក Pitchakachai បន្ទាប់ផេកល្បីឈ្មោះយ៉ាង Jemoy 108 បានបង្ហាញតម្រុយដាក់ភ្នែកតាមដានទំនាក់ទំនងរបស់អ្នកទាំងពីរ អាចនិយាយបានថាពត៌មានខាងលើនិងឯងធ្វើឲ្យអ្នកបណ្ដាញសង្គមភ្ញាក់ព្រើតៗតែម្ដង ព្រមទាំងផ្ដល់សម្លេងគាំទ្រខ្លាំងប្រសិនបើ Marie និង Pitchakachai ទាក់ទងគ្នាមែន ព្រោះទាំងពីរនាក់សុទ្ធតែជាអ្នកអារម្មណ៍ល្អស្រស់ស្រាយកំប្លែងដូចគ្នា

ក្រោយពីនោះអ្នកបណ្ដាញសង្គមក៏បានចាប់កំហុសភ្លាមៗទាំងការ comment ពី Marie ក្នុង IG Pitch រួមទាំងមានការផុសក្នុង IG story ក្បែរៗគ្នាទៀតផង មិនទាន់ជាច្បាស់លាស់ទេថាទាំងពីរទាក់ទងគ្នាមែនឬគ្រាន់តែជាមិត្តនិងគ្នាមានតែចាំស្ដាប់សម្ដីពិតពីមាត់របស់ Marie និង Pitch ហើយចាចាំមើលថាចម្លើយតបមកវិញយ៉ាងមិញខ្លះ

អត្ថបទដោយ : នីត្តា