មិនសរសើរមិនបាន! Mem មិនត្រឹមជាតារាវ័យក្មេងនោះទេ ហើយជាអ្នកបើកយន្តហោះស្រីស្អាតម្នាក់ទៀត!(មានរូបភាព)

ជាការពិតណាស់ បច្ចុប្បន្ននេះតារាស្រី Tanyawee Chunhaswasdikul ហៅកាត់ Mem ទើបតែមានអាយុ ២០ឆ្នាំតែ តែនាងបានក្លាយជាតារាស្រីក្នុងប៉ុស្តទូរទស្សន៍ Channel 7 និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទៀតផង។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើលជាមួយនិងសមត្ថភាពនាង នៅពេលដឹងថានាងមិនត្រឹមតែជាតារាស្រីវ័យក្មេងម្នាក់នោះទេ ហើយថែមទាំងកំពុងតែសិក្សាផ្នែកវិស្វកម្មយន្តហោះ ហើយក៏កំពុងទទួលការបណ្តុះបណ្តាល ផ្នែករៀបចំជើងយន្តហោះចុះចតនិងហោះឡើងនៅ The Bangkok Aviation ផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរសមត្ថភាពតារាស្រីវ័យក្មេងរូបនេះយ៉ាងខ្លាំង មានទាំងសមត្ថភាពខ្ពស់និងសម្រស់ដ៏ស្រស់ស្អាត ដែលនារីៗគ្រប់គ្នាកម្រធ្វើបានដូចជានាងខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី