Rangsit ឲ្យកូនប្រុសតូចចាប់លេងលុយធ្វើឲ្យអ្នកបណ្ដាញសង្គមថាលោកប៉ាប្រហែសណាស់ព្រោះលុយអាចមានជាប់….! មានវីឌីអូ

ធ្វើឲ្យហ្វេនៗរបស់កំលោះតូចអូន Roha កូនប្រុសជាទីស្រលាញ់តារាសម្ដែងប្រុស Rangsit បារម្ភនាំគ្នាចូលមកដាស់តឿនជាច្រើន បន្ទាប់ពីលោកប៉ាកូនខ្ចីឲ្យកូនប្រុសតូចខ្លួនចាប់កាន់លុយក្រដាស់ពាន់ ហើយអ្នកលេងបណ្ដាញសង្គមសម្លឹងឃើញថាដូចជាធ្វេសប្រហែសពែកហើយព្រោះលុយអាចមានជាប់មេរោគកូវីដ 19បាន

ដោយលោក Rangsit បានផុសវីឌីអូគួឲ្យស្រលាញ់គួឲ្យខ្នាញ់កូនប្រុសខ្លួនអូន Roha នៅក្នុង Instagram ឈ្មោះ @auan_rangsit  ខណៈដែលក្មេងតូចដេកផ្កាប់មុខលើគ្រែ សម្លឹងមើលលោកប៉ាដែលកំពុងរាប់លុយក្រដាស់ពាន់ៗជាច្រើន ហើយប៉ាក៏សួរកូនប្រុសថា “យកប៉ុន្មានបាត” មុននិងហុចលុយឲ្យ ហើយអូន Roha បោះដៃយកបែបមិនទាន់និងដឹងអ្វី

ព្រមទាំងមានឃ្លាថា “នេះបានចំជាកូនម៉ាក់ៗឃើញលុយហើយបើកភ្នែកធំៗម៉ាក់ៗបង្រៀនបានល្អពិតមែន”

បន្ទាប់ពីផុសនេះបានចែកចាយចេញទៅហើយក៏មានហ្វេនៗ នាំគ្នាចូលទៅ comment សរសើរពីភាពគួឲ្យស្រលាញ់គួឲ្យខ្នាញ់របស់អូនតូច ហើយក៏មានច្រើននាក់ទៀតប្រាប់ទាំងដាស់តឿនលោកប៉ារឿងដែលឲ្យអូនតូចលេងលុយព្រោះអាចនិងមានមេរោគកូវីដ 19ជាប់នៅក៏ថាបាន

អត្ថបទដោយ : នីត្តា