Bow Maylada និយាយផ្លូវជីវិតស្នេហាជាមួយ Mick Tongraya បែកគ្នា 6ឆ្នាំទើបបានមកទាក់ទងគ្នាជាសង្សា..! មានរូបភាព
តាំងពីដំបូងទទួលស្គាល់ចំពោះស្នេហាផ្អែមល្ហែម គួឲ្យស្រលាញ់ បង្ហាញចេញមកបង្កើតស្នាមញញឹមមិនចេះឈប់ សម្រាប់គូរបស់តារាសម្ដែងស្រី Bow Maylada ជាមួយនិងតារាប្រុសសាច់សយ៉ាង Mick Tongraya ថ្វីត្បិតតែពេលនេះធ្វើការកន្លែងខុសគ្នាក៏មិនជាអ្វីមិនមែនជាឧបសគ្គចំពោះស្នេហាអ្នកទាំងពីរ

ជាក់ស្ដែងកញ្ញា Bow បានចេញមកចូលរួមក្នុងកម្មវិធី យ៉ាងម៉េចនិយាយ សំណះសំណាល 3ពិធីករស្រី ទោះបីជាខ្លួនជាស្រីរឹងមុំាតែពេលនៅជាមួយសង្សាខ្លួនក្លាយទៅជាកញ្ញាឆ្មា ចូលចិត្តផ្អែមល្ហែម ធ្លាប់ហៅសង្សាខ្លួនថា បងសម្លាញ់ សង្សា កាធាត់ ប៊ី ហានី ចំណែកឯមនុស្សបច្ចុប្បន្នយ៉ាងកំលោះ Mick ហៅថា មនុស្សល្អ
ហើយកញ្ញា Bow នៅបើកចិត្តនិយាយរឿងខ្សែជីវិតស្នេហារបស់ខ្លួនឯងនិងមួយនិង Mick ត្រលប់ទៅឆ្នាំ 2013វិញ ចាប់ផ្ដើមចូលប្រលូកវិស័យសិល្បៈដំបូងៗហើយរៀនសម្ដែងជាមួយគ្នា ស្វែងយល់គ្នាបានច្រើនសមគួ តែពេលនិងអ្នកម៉ាក់របស់ Mick ឈឺធ្ងន់ចូលមន្ទឺពេទ្យ ខាងប្រុសត្រូវបំពេញតួនាទីជាកូន ផ្ដោតអារម្មណ៍តែរឿងមើលថែម្ដាយ រហូតមិនបានគិតរឿងទំនាក់ទំនងឬរឿងបេះដូង
ក្រោយមកនៅពេលដែលត្រលប់មកសម្ដែងរឿងជាមួយគ្នា កំលោះ Mick បានប្រាប់រឿងក្នុងចិត្តថាចូលចិត្តកញ្ញា Bow ព្រមទាំងសួរថា “ហេតុអ្វីអ្នកមិនចាំខ្ញុំ” ខាងស្រីក៏ឆ្លើយតបវិញថា ឲ្យដឹងយ៉ាងម៉េចបានថាបងចូលចិត្ត ខណៈពេលនិងខាងស្រីក៏មានអ្នកកំពុងតែនិយាយជាមួយដែរ បន្ទាប់ពីនិងក៏បញ្ចាប់គ្នាមិនបាននិយាយគ្នាជាមួយកំលោះ Mick អស់រយៈពេល 6ឆ្នាំ

បន្ទាប់មកទៀតនៅឆ្នាំ 2019 ទាំងគូក៏បានសម្ដែងរឿងជាមួយគ្នាម្ដងទៀត ស្របពេលដែលម្ខាងៗសុទ្ធតែនៅទំនេរ ទើបសម្រេចចិត្តនិយាយគ្នា ដល់ពេលយល់ព្រមទាក់ទងគ្នាក៏អូខេ មានតែរឿងខ្លះប៉ុណ្ណោះដែលត្រូវនិយាយគ្នាឲ្យចុះសម្រុងគ្នា
ឃ្លាតគ្នាយ៉ាងយូដល់ទៅ 6ឆ្នាំ ទីបំផុតក៏ត្រលប់មកជួបគ្នាវិញ ថែមទាំងមានសកម្មភាពផ្អែមល្ហែមៗ គួឲ្យស្រលាញ់មករហូត គូពិតជាមិនបែកគ្នាមែកណាចា
អត្ថបទដោយ : នីត្តា














