យូរៗទើបមានវាសនាបានឃើញ Mai-Mark ថតរូបគូជាមួយគ្នាម្ដងសមគ្នាណាស់ដល់ថ្នាក់អ្នកគាំទ្រចង់ឲ្យអ្នកទាំងមានពេល….! មានវីឌីអូ
Mai Davika និង Mark Prin បានមកជួបគ្នាម្ដងទៀតជាមួយនិងការថតម៉ូត អ្នកគាំទ្រឃើញហើយពេញចិត្តពេញថ្លើមណាស់ ប្រាប់ថាគីមីប្រតិកម្មចូលគ្នាបានល្អចង់ឲ្យមានឪកាសល្អសម្ដែងរឿងជាមួយគ្នា

ជាសកម្មភាពខាងក្រោយការធ្វើការដែលអ្នកគាំទ្រជាច្រើនបានស្រែកហូពេញចិត្តជាច្រើននៅពេលដែលតារាស្រី Mai Davika មកប៉ះគ្នាជាមួយនិងតារាប្រុសកំពូលសង្ហា Mark Prin ចង់ប្រាប់ថាជាការជួបគ្នាជាថ្មីសម្រាប់ការបាត់ជាច្រើនឆ្នាំកន្លងទៅនេះ
ប្រសិនបើត្រលប់ទៅមើលស្នាដៃការងារខាងសម្ដែងរឿងរបស់ Mark ហើយនិង Mai មិនសូវជាមានស្នាដៃរួមការងារគ្នាទាល់តែសោះ ទើបធ្វើឲ្យហ្វេនៗប្លែកភ្នែកខ្លាំង ព្រមទាំងគាំទ្រឲ្យអ្នកទាំងពីរសម្ដែងរឿងជាមួយគ្នាខ្លះ
ក្រោយពីថតម៉ូតល្បីឲ្យ TheNorth Face x Gucci អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Mai បាននាំមកនូវរូបភាពនិងបរិយាកាសពេញទៅដោយសម្លែងសើចសប្បាយរបស់អ្នកទាំងពីរ មើលទៅរីករាយសប្បាយខ្លាំងណាស់
អត្ថបទដោយ : នីត្តា










