កំពុងក្លាយជាគូដែលអ្នកណាៗក៏ចាប់អារម្មណ៍តាមដានមើលសម្រាប់ពត៌មានទំនាក់ទំនងរបស់តារាស្រី Marie Broenner ជាមួយនិងពិធីករកំលោះ Pitchai Chai បន្ទាប់មានការស្និតស្នាលនិងទៅញុំាបាយជាមួយគ្នា រហូតដល់គ្រប់គ្នាសង្ស័យថាពីរនាក់និងទាក់ទងគ្នាទេដឹង មុននិងផេកល្បី រួមទៅដល់ ស្រមោចខ្មៅ និងកំលោះ Karchai ចេញមកបញ្ជាក់ថាទាំងពីរនាក់ទាក់ទងគ្នាមែន

ជាក់ស្ដែងនៅក្នុងលោកអនឡាយផ្សេងៗក៏មានហ្វេនៗរបស់ Marie និង Pitchai ចេញមកនិយាយរឿងនេះជាច្រើន ទាំងពេញចិត្តទាំងគាំទ្រអ្នកទាំងពីរខ្លាំងណាស់ ហើយក៏មិនគិតថាជាគូនេះដែរ គ្រប់គ្នាក៏សម្ដែងភាពរីករាយបើគូនេះស្រលាញ់គ្នាមែន ហើយអ្វីដែលពេញចិត្តបំផុតក៏ឃើញអ្នកគាំទ្រនាំគ្នាជីកកកាយរករូបភាពស្និតស្នាលរបស់អ្នកទាំងពីរយកមកបញ្ជាក់ ជាមួយរូបភាពដែលកញ្ញា Marie ទៅចូលរួមញាុំបាយជាមួយគ្នា កំលោះ Pitchai និងក្រុមមិត្តភ័ក្ដនៅថ្ងៃដែលមានការប្រកាសលទ្ធផលអ្នកឈ្នះកម្មវិធី MasterChef Celebrity Thailand ដែលអ្នកកំលោះ Pitch ជាអ្នកឈ្នះ
ហើយនៅក្នុងបរិយាកាសនៃការចូលរួមត្រេកអរបស់មិត្តៗ ហើយនិងពិធីករកំលោះក៏មានកញ្ញា Marie ដែលចូលរួមត្រេកអដែរ ដោយខណៈនិង អ្នកគាំទ្រមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេថាមានកញ្ញា Marie ទៅចូលរួមដែរ ទើបត្រូវយកមកជាទីចំណាប់អារម្មណ៍ច្បាស់ៗម្ដងទៀតថា គូនេះគេមានរសនិយមរបស់គេណាចា រហូតដល់ហ្វេនៗឃើញហើយពេញចិត្តណាស់ ថែមទាំងនាំគ្នាគាំទ្រដល់ថ្នាក់ដាក់ Tag #Marie ហើយនិង #Pitchai
អត្ថបទដោយ : នីត្តា







