ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អតីតតារាសម្ដែងស្រីជើងចាស់ វ៉ាង ស្រីណូ ហើយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីមុន ហើយថ្វីត្បិតតែបច្ចុប្បន្ននេះ នាងបាត់មុខពីសិល្បៈក្ដី ក៏មហាជនគ្រប់គ្នានៅតែចាប់អារម្មណ៍ នាងនៅក្នុងបណ្ដាញសង្គមផងដែរ។

ជាក់ស្ដែងងាកទៅចាប់អារម្មណ៍ លើរូបសម្រស់របស់អតីតតារាស្រីរូបនេះវិញ ថ្វីត្បិតតែបច្ចុប្បន្ននាងមានវ័យកាន់តែច្រើន តែសម្រស់នៅតែស្រស់ស្អាតខ្លាំងដដែល ពោលគឺគ្មានប្រែប្រួលអ្វីបន្ដិចទាល់តែសោះ សឹងតែអ្នកខ្លះថា នាងកាន់តែស្អាតឡើងៗថែមទៀតផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះអតីតតារាស្រីរូបនេះ បានឃ្លាតឆ្ងាយពីសិល្បៈ តែសព្វថ្ងៃនាងក៏កំពុងតែមមារញឹកនឹងមុខរបររកសុីផ្ទាល់ខ្លួន ហើយហ្វេនៗជាច្រើននៅតែចាប់អារម្មណ៍នាងតាមរយៈបណ្ដាញសង្គមជារឿយៗ៕ តោះ! ចង់ដឹងថាបច្ចុប្បន្ននេះសម្រស់នាងស្រស់ស្អាតបែបណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី