រឿងអីមិនសរសើរ! គ្រាន់តែដើរផ្សារអ្នកនាង គង់ ចាន់ស្រីមុំ តែងខ្លួនឲ្យម៉ូម៉ូឡើងកប់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយអំពីជីវិតក្នុងគ្រួសារ តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែសាងសុភមង្គលជាមួយគ្នាយ៉ាងមានក្ដីសុខ ស្របពេលមានកូនស្រីម្នាក់សម្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ ពីការតុបតែងខ្លួនរបស់កូនស្រីអ្នកនាងវិញ គ្រប់ឈុតសុទ្ធសឹងតែស្អាតៗ និងមើលទៅឡើង Cute មិនដែលចាញ់អ្ន​កម្ដាយនោះទេ នេះបានសមជាម្ដាយកូនសម័យថ្មីពិតមែន។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូប​ភាពជាច្រើនសន្លឹកដែលអ្នកនាង បង្ហោះក្នុងបណ្ដាញសង្គម បង្ហាញពីសកម្មភាពតុបតែងខ្លួនដើរលេងក្នុងផ្សារទំនើប មើលទៅពិតសុីវិល័យ និង Cute សុីគ្នាទាំងម៉ាក់និងកូន មើលទៅលេចធ្លោរខ្លាំងមែនទែន នរណាឃើញក៏សរសើរគ្រប់ៗគ្នាដែរ៕

After Footer (Active) - damrei Mr1 Zone2

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី