Ann Thongprasom និយាយពីជីវិតនៅក្មេង ចង់ក្លាយទៅជាអ្នកនាងត្រូវញុំាបាយជាមួយពងទាតែបែរជាមិនមែនរឿងកំសត់ទៅជារឿង….! មានវីឌីអូ

មានសកម្មភាពគួឲ្យស្រលាញ់ៗ ផ្ញើរជូនហ្វេនៗអ្នកគាំទ្របានសើចបានញញឹមរហូតគ្រប់វេលាមែនហើយ សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Ann Thongprasom តារាសម្ដែងពេញទៅដោយទេពកោសល្យនិងស្នាដៃម្ចាស់ទាយាទម្ចាស់ក្សត្រីនៃវិស័យសិល្បៈ

ក្នុងខណៈពេលជាមួយគ្នានេះដែរសង្សាអ្នកហៃសូរបស់នាងបាននាំយកនូវវីឌីអូខណៈដែល Ann Thongprasom និយាយពីការចងចាំនៅវ័យក្មេង ពងទាគ្រប់បែក ជាមុខម្ហូបដ៏សែនឆ្ងាញ់សំណព្វចិត្តរបស់អ្នកនាង ព្រមទាំងមាន caption ថា “រឿងរ៉ាវរបស់អូន Kam”

After Footer (Active) - damrei Mr1 Zone2

ដោយតារាសម្ដែងស្រីយើងបាននិយាយប្រាប់ថា នៅពេលដែលនាងនៅក្មេងៗនាងមានអារម្មណ៍ថាមុខម្ហូបពងទាគ្រប់បែកគឺជាមុខម្ហូបសម្រាប់តែអ្នកនាងៗ ហើយដោយសារតែនាងខ្លួនឯងក៏ចង់ក្លាយជាអ្នកនាងតូចដូចគ្នា ទើបបានទៅសុំឲ្យលោកយាយជួយធ្វើឲ្យញុំា ប៉ុន្ដែនៅពេលចុងបញ្ចាប់របស់សាច់រឿងទាំងអស់និងក្លាយទៅជា Ann ផ្ទុះសម្លេងសើចទប់មិនឈ្នះ ព្រោះនៅចុងបញ្ចាប់នាងក៏បានដឹងថាគួតែត្រលប់ទៅឈរនៅកន្លែងដើមល្អជាង

“ពេលនៅក្មេងៗ អាចង់ញុំាបាយពងទាចៀនគ្រប់បែកខ្លាំងណាស់ ព្រោះថាវាជាមុខម្ហូបរបស់អ្នកនាងៗតូច យើងក៏ចង់ធ្វើជាអ្នកនាងតូចដូចគ្នា ទើបសុំឲ្យលោកយាយធ្វើឲ្យញុំា តែធ្វើយ៉ាងណាក៏វាមិនមែនដែរ គឺចង់ក្លាយជាអ្នកស្រុកធម្មតានោះអី វាសាមញ្ញធម្មតាបែបនិងច្រើនជាង”

” Ann ទៅរកវិធីអានសៀវភៅហើយធ្វើខ្លួនឯង ព្រោះ Ann ចង់ធ្វើជាអ្នកនាងតូចនោះអី ជាមុខម្ហូបអ្នកនាង យកទៅញុំានៅសាលារៀនពេលព្រឹក តែក៏បានស្វែងយល់ថាត្រលប់ទៅឈរនៅកន្លែងដើម មកតាមផ្លូវណាក៏ទៅវិញតាមផ្លូវនិងវិញចា ទៅមិនរួចទេ (សើច)”

អត្ថបទដោយ : នីត្តា