Pok-Margie ប្រាប់ពីហេតុការណ៍ចង់គាំងបេះដូងពេលកូនប្រុសហូឈាមតាមត្រចៀកមិនឈប់!! មានរូបភាព

ធ្វើឲ្យលោកប៉ាអ្នកម៉ាក់កូនប្រុសភ្លោះទាំងពីរស្ទើរគាំងបេះដូង ត្រូវប្រញាប់នាំកូន អូន Mika ទៅរកពេទ្យបន្ទាន់ ក្រោយពីត្រចៀកកូនប្រុសមានហូរឈាម រឿងនេះទាំងប៉ាទាំងម៉ាក់ហើយនិងហ្វេនៗបារម្ភខ្លាំងណាស់

ដោយជាក់ស្ដែងនៅក្នុងកម្មវិធី Pok gie On the run ជាកម្មវិធីយូធូបរបស់គ្រួសារ Pok-Margie បាននិយាយពីរឿងរ៉ាវក្នុងកំពុងពេលដែលពីរនាក់ប្ដីប្រពន្ធកំពុងនាំកូនទៅមន្ទីពេទ្យ ហើយ Margie និយាយឲ្យស្ដាប់ថា កាលពី2ថ្ងៃមុនខណៈកំពុងនិងទៅញុំាបាយ មេដោះកូនៗបានខលមកប្រាប់ថា Mika មានឈាមហូរមកតាមត្រចៀក ហើយហូរចេញមកមិនឈប់សោះ ពេលនិងទាំងគូភ្ញាក់ផ្អើលខ្លាំងណាស់ប្រញាប់បត់ឡានត្រលប់ក្រោយវិញ នាំទៅរកពេទ្យជំនាញខាងត្រជាក់ជាបន្ទាន់ ដោយត្រូវណាត់ពេទ្យជំនាញខាងត្រចៀកម្ដងទៀត

After Footer (Active) - damrei Mr1 Zone2

ហើយនៅពេលជួបពេទ្យរួចរាល់ Pok-Margie បានប្រាប់ដល់ហេតុការណ៍ពីថ្ងៃនិងថាកាលពី 2ថ្ងៃមុនងូចទឹករួច មេដោះបានធ្វើការសម្អាតច្រមុះឲ្យប្អូនព្រោះថ្ងៃនិងលេងទឹកដែលជាក្លរីន ទើបត្រូវលាងច្រមុះឲ្យព្រោះខ្លាចមិនស្រួលខ្លួន ក្រោយមកស្រាប់តែមានឈាមហូរចេញតាមត្រចៀកមក លោកគ្រូពេទ្យប្រាប់ថាឈាមដែលហូរចេញមកតាមត្រចៀកនិងអាចបណ្ដាលមកពីវាមានស្នាមរបួសរួចស្រេចហើយ ដល់ពេលទៅត្រូវទឹកបោកផ្ទប់មុខរបួសវារបូតមកទើបធ្វើឲ្យមានឈាមហូរចេញមក

សារហេតុដែលមានមុខរបួសព្រោះជាធម្មតាអូន Mika ចូលចិត្តលួចយកប្រដាប់ត្បាល់ត្រចៀកសំឡីមកជូតត្រចៀកខ្លួនឯង ហើយចូលចិត្តយកដៃរុកចូលទៅក្នុងត្រចៀកជាញឹកញាប់ តែក៏ធូរចិត្តដែលមិនជះឥទ្ធពលអ្វីខ្លាំងដល់ត្រជាក់ លើកនេះលែងធ្វើឲ្យអ៊ុំៗ បង៊ៗនាំគ្នាចូលមកសម្ដែងការយល់ឃើញហើយបានផ្ដល់ការបារម្ភឲ្យអូន Mika ជាច្រើនតែម្ដង

អត្ថបទដោយ : នីត្តា