ជាការពិតណាស់ ថ្វីត្បិតតែអតីតតារាសម្ដែងថៃលោក Por Tridsadee បានទទួលមរណៈភាពកន្លងទៅ៥ឆ្នាំហើយក៏ពិតមែន តែងាកទៅមើលកូនស្រីលោកនៅតែស្រលាញ់លោក និងតែងតែរៀបចំកាដូសែនជូនទៅលោកជារៀងរាល់ឆ្នាំផងដែរ។

ជាក់ស្ដែងដូចជាខួបគម្រប់៥ឆ្នាំនេះ យើងបានឃើញកូនស្រីលោកបានរៀបចំកម្រងផ្កានៅពីមុខរូបថតលោក និងថែមទាំងសរសេរសារមួយឃ្លារដែលមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖
«កូនស្រលាញ់លោកប៉ាខ្លាំងណាស់ ប៉ាប៉ារបស់កូន»
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្ត និងសរសើរទឹកចិត្តកូនស្រីអតីតតារាសម្ដែងប្រុសរូបនេះ ដែលនៅតែស្រលាញ់នឹកដល់ឪពុកគ្រប់ពេល ទោះបីជាថ្ងៃមុខលែងមានវាសនាជួបគ្នាទៀតក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖









អត្ថបទដោយ៖ស៊ីវលី