5 ឆ្នាំនៃការចាកចេញរបស់ Por Tridsadee គ្រួសារធ្វើបុណ្យរំលឹកយ៉ាងសាមញ្ ញBow-jasmine ទាំងពីរកាន់តែរឹងមុំាឡើងរាល់ថ្ងៃហើយ! មានរូបភាព

ពេលវេលាកន្លងផុតទៅអស់រយៈពេល 5ឆ្នាំទៅហើយ សម្រាប់ការចាកចេញរបស់តារាឯកប្រចាំដួងចិត្តរបស់ប្រជាជនថៃទូទាំងប្រទេស Por Tridsadee  ប៉ុន្ដែការចង់ចាំល្អៗនៅតែដក់ជាប់នៅក្នុងចិត្តរបស់គ្រួសារនិងអ្នកគាំទ្រជានិច្ច

ហើយនៅថ្ងៃគម្រប់ខួប 5ឆ្នាំខាងគ្រួសារបានរៀបចំធ្វើបុណ្យតូចៗឡើង នៅស្រុកកំណើតរបស់តារា​ឯកប្រុសយើង ដោយមានតែក្រុមគ្រួសារ លោកប៉ាអ្នកម៉ាក់ ហើយនិងសាច់ញាតិស្និតស្នាល ព្រោះតែស្ថិតក្នុងស្ថានភាពកូវីដ ដូច្នេះទើបបញ្ចៀសការជួបជុំគ្នាច្រើន

After Footer (Active) - damrei Mr1 Zone2

ចំណែកភរិយារបស់ Por Tridsadee  ហើយនិងកូនស្រីអូន jasmine បានធ្វើបុណ្យនៅផ្ទះឯបាងកក ដោយ Bow បានផុសរូបភាពខ្លួនឯងហើយនិងកូនស្រីនៅចំពោះមុខរូប Por  នៅក្នុង IG ឈ្មោះ @vanda29 ព្រមទាំងមកជាមួយឃ្លាថា “5 ឆ្នាំហើយ ហើយទោះបីជាប៉ុន្មានឆ្នាំទៅមុខទៀត គ្រប់យ៉ាងនៅតែដូចដើម ស្រលាញ់រហូតទៅ កូនធំហើយរឹងមុំាឡើងរាល់ថ្ងៃ មិនបាច់បារម្ភទេណា”

ក្រៅពីនេះនៅមានរូបភាព Bow ឈរបង្ហាញដៃពីរដោយអត្ថន័យថាស៊ូៗនៅចំពោះមុខស្វាមី ហើយមានសារថា​ “មិនបាច់បារម្ភ ស៊ូទៅមុខស្រាប់ហើយ” 

អត្ថបទដោយ : នីត្តា