Great Warintorn អស់ទ្រាំប៉ុណ្ណឹងហើយ! ដាក់ពាក្យប្ដឹងដល់ពួកជើងល្អធ្វើពុតជាប្រើរូបភាពហាងមាសដើម្បីបញ្ឆោតលុយ….!មានរូបភាព

មានរឿងឲ្យត្រូវដោះស្រាយទៀតហើយ សម្រាប់តារាសម្ដែងប្រុសរូបសង្ហាទាយាទហាងមាសល្បីឈ្មោះ Great Warintorn ដែលជាក់ស្ដែងហាងមាសរបស់អ្នកផ្ទះទើបតែនិងត្រូវពួកជើងល្អធ្វើផេកក្លែងក្លាយប្រើរូបហាងមាសខ្លួនទៅបោកប្រាស់អ្នកផ្សេង រឿងនេះសាម៉ីខ្លួនមិនបណ្ដោយឡើយ សុំចាត់ការយ៉ាងដាច់ខាត

ត្រូវចេញមកបញ្ជាក់ដោយខ្លួនឯងម្ដងទៀត សម្រាប់កំលោះ Great ដែលសុំយករឿងពួកជនខិលខូចធ្វើផេកបន្លំយករូបភាពហាងមាសរបស់ខ្លួនទៅបោកបញ្ឆោតយកលុយរបស់ជនស្លូតត្រង់

After Footer (Active) - damrei Mr1 Zone2

ដោយ Great បានផុសរូបផេកខាងលើដែលបាននាំយករូបភាពហើយនៅបោកប្រាស់គេនៅក្នុង IG ឈ្មោះ  @great_rider10 ព្រមទាំងមានឃ្លាសារថា “ប្រយ័ត្ន!! ផេកក្លែងក្លាយ!! យករូបទៅប្រើឲ្យមានអ្នកមកចុចទទួលលុយ បែបនេះបែបនោះ ប្រសិនបើមានអ្នកធ្លាប់បាត់បង់ត្រូវគេបោកពីការលួចយករូបបែបនេះអាចដាក់ពាក្យប្ដឹងបានតែម្ដងបាត”

“ខាងហាងយើងបានប្ដឹងរួចហើយសម្រាប់ករណីនេះ…ខាងហាងមានតែផេកតែមួយទេគឺ  @wangngoenthai FB :ហាងលក់មាសវ៉ាងងឿនថៃ – ចែគង់….តែប៉ុណ្ណោះ មិនមានសារខាមិនមានអ្នកចែកចាយបន្ដអ្វីទាំងអស់….#តួក្លែងក្លាយចូលចិត្តបោកប្រាស់តែតួពិតមិនបោកប្រាស់ទេបាត#អញ្ជើញមកមើលដល់ហាងបានតាមសប្បាយ អគុណច្រើនបាត….”

អត្ថបទដោយ : នីត្តា