មួយគូនេះឃើញតែ comment ឆ្លងឆ្លើយ Janjira ឃើញតែឆ្លងឆ្លើយក្នុងក្នុង comment ជាមួយ Mario ដល់ថ្នាក់អ្នកគាំទ្រទាមទារឲ្យទាំងពីរចេញមក…..! មានរូបភាព

នៅតែដំណើរការស្នេហាក្នុង concept ស្វីតតិចៗ….តែផ្អែមល្ហែមខ្លាំងៗៗៗ ដូចដើមមិនផ្លាស់ប្ដូរ សម្រាប់តារាដួងចិត្តទាំងពីរ Mario ហើយនិង Janjira 

តែភាពផ្អែមល្ហែមជាក់ស្ដែងនៅក្នុង IG ឈ្មោះ @mario_mm38 ខាងប្រុស ក្នុងបរិយាកាសសប្បាយៗដែលធ្វើឲ្យហ្វេនៗអ្នកគាំទ្រខ្នាញ់ខ្លាំងនៅពេលសាម៉ីខ្លួននាំយករូបភាពថតបង្អួតកំលោះសង្ហាជាមួយនិងស្ទាយគួឲ្យខ្នាញយកមកផុសដើម្បីឲ្យបាត់នឹក ព្រមទាំងមាន caption ជូនពរថា “Have a good day everyone”

After Footer (Active) - damrei Mr1 Zone2

ហើយពិតប្រាកដណាស់ថាមានទាំងអ្នកគាំទ្រនិងមិត្តៗអ្នកល្បីឈ្មោះចូលទៅចុចឡាយចុចចែករំលែកព្រមបញ្ចេញមតិយោបល់ឆ្លងឆ្លើយជាច្រើនតែចុងក្រោយក៏មានវត្តមានអ្នកពិសេស  Janjira ក៏បានចូលមករួមក្រុមដែលព្រមទាំងមានសរសេរថា  “200,000+++ likes” ដើម្បីផ្ដល់ជូនឡាយឲ្យសំណព្វចិត្តទៀតផង

ខណៈដែលអ្នកគាំទ្រឃើញអ្នកទាំងពីរចូលទៅឆ្លងឆ្លើយនិងគ្នា ក៏មិនភ្លេចក្នុងការប្រើឪកាសទាមទារឲ្យអ្នកទាំងពីរមានផុសរូបគូជាមួយគ្នាខ្លះ ព្រោះថាឭដំណឹងស្រលាញ់និងទាក់ទងមើលចិត្តគ្នាយូរឆ្នាំណាស់ដែលហើយតែរូបភាពរបស់អ្នកទាំងពីរមិនដែលបង្ហាញនៅលើបណ្ដាញសង្គមម្ដងណាសោះ សង្ឃឹមថាឆ្នាំថ្មីនិងបានឃើញរូបខ្លះក៏ល្អដែលហ្ន

អត្ថបទដោយ : នីត្តា