Taew Natapohn មិនដឹងជាស្រលាញ់ហៃសូ Pranai ថ្នាក់ណាបានជាគ្រប់ក្រសែភ្នែកដែលសម្លឹងមើលផ្អែមល្ហែមឡើងមានអ្នក…..! មានវីឌីអូ
ពិភពលោកទាំងមូលក្លាយទៅជាពណ៌ផ្កាឈូកអស់ទៅហើយសម្រាប់គូស្នេហ៍ផ្អែមល្ហែម Taew Natapohn ជាមួយនិងអ្នកជំនួញកំលោះរូបសង្ហា Pranai ព្រោះតាំងតែប្រកាសបើកចំហរជាផ្លូវកាថាកំពុងតែមើលចិត្តគ្នា ទាំងពីរនាក់ក៏តែងតែមានរូបភាពឬសកម្មភាពគួឲ្យស្រលាញ់ចេញមកឲ្យឃើញជាញឹកញាប់

ជាមួយគ្នានេះផងដែរវីឌីអូជាក់ស្ដែងដែលមិត្តសម្លាញ់ក្នុងក្រុម Furby Gang យ៉ាង Mint តារាស្រីល្បីឈ្មោះនាំយកមកបង្ហាញតាមរយៈ IG story @mint_chalida បានបង្ហាញឲ្យឃើញផ្នែកមួយជ្រុងរបស់ Taew ជាមួយនិងហៃសូ Pranai ខណៈដែលទាំងគូកំពុងរួមចាប់ម៉ៃច្រៀងចម្រៀងខារ៉ាអូខេបទ Someone Like You
ទោះបីជាការច្រៀងខារ៉ាអូខេលើកនេះរបស់អ្នកទាំងពីរពោរពេញទៅដោយអាការៈអៀនគ្នាយ៉ាងច្បាស់ តែរឿងលំដាប់ថ្នាក់ផ្អែមល្ហែមនៅតែមានបង្ហាញឲ្យឃើញតាមរយៈក្រសែភ្នែករបស់ Taew ដែលបានបង្ហាញពីជម្រៅចិត្តនៃក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅដែលអ្នកណាៗក៏អាចមើលដឹង
អត្ថបទដោយ : នីត្តា







