ក្រុមស្រីស្អាត Furby រួបរួមគ្នានាំទាំងសង្សាអ្នកមានហៃសូជុំគ្នា Songkran បង្ហាញរូបចេញមុខចេញមាត់យ៉ាង….! មានរូបភាព
ជាក្រុមតារាស្រីស្អាតស្រស់ស្រាយ មិនចាញ់ក្រុមផ្សេងៗសម្រាប់ក្រុម Furby មាន 5តារាស្រីប៉ុស្ដិ៍លេខ 3 Teaw, Toey, Mint, Matt, Mew ឲ្យតែមករួមគ្នាពេលណាក៏តែងតែមានរូបភាពស្រស់ស្រាយគួឲ្យស្រលាញ់មកផ្ញើរអ្នកគាំទ្របានចុចឡាយចុចចែករំលែកជាប្រចាំ

ជាក់ស្ដែងតារាស្រីទាំង 5ក្នុងក្រុម Furby ក៏បានមកជួបជុំគ្នាញាំុំអាហារពេលល្ងាចព្រមមុខព្រមមាត់ដោយមាននាំទាំងសង្សាម្ចាស់ចិត្តរៀងៗខ្លួនមកជាមួយដែរ មកគ្រប់គូអស់ហើយនៅតែ Toey ប៉ុណ្ណោះដែលមិនទាន់បើកចិត្តទទួលអ្នកណាបើមិនអញ្ចឹងទេច្បាស់ជាបានគ្រប់គូហើយ
ដោយកម្មវិធីនេះ Songkran ជាអ្នកផុសរូបនៅក្នុង IG ហើយម្នាក់ៗក៏មើលទៅរីករាយខ្លាំងណាស់ ខណៈដែរកញ្ញ Toey ទោះបីមិនមានម្ចាស់ចិត្តមកជាមួយ តែក៏ញញឹមស្រស់ស្រាយជាមួយមហាមិត្តបានយ៉ាងស្រស់ស្អាត
អត្ថបទដោយ : នីត្តា








