ដំណាក់កាលនេះលុយលែងសំខាន់ហើយ! Phut-Jui បង្ហាញលទ្ធផលពិនិត្យកូវីដ 19ដោយបញ្ឃប់ការងារទាំងអស់ក្នុងរយៈ5នាទី….! មានរូបភាព

នៅពេលទទួលដំណឹងថា DJ matom ឆ្លងកូវីដ 19ខាង DJកំលោះ Phut រួមជាមួយនិងភរិយា Jui ទៅមន្ទីពេទ្យដើម្បីត្រួតពិនិត្យមេរោកឆ្លងខាងលើភ្លាមៗ នៅពេលខ្លួនយល់ថាមានភាគរយពាក់ព័ទ្ធព្រោះទើបតែចូលរួមកម្មវិធីជាមួយគ្នាមិនយូប៉ុន្មាននេះ

ជាក់ស្ដែង Jui ជាភរិយាក៏បានចេញមកបង្ហាញលទ្ធផលពិនិត្យដែលទើបតែទទួលបានតាមរយៈ IG ឈ្មោះ @warattaya ដោយបង្ហាញថាទាំងនាងនិងសា្វមីមានលទ្ធផលអវិជ្ជមាន មិនជាប់មេរោកឆ្លងកូវីដ 19 ប៉ុន្ដែប្រហែលចាប់ពីពេលនេះទៅត្រូវប្រយ័ត្នខ្លួនខ្លាំងឡើង ព្រោះមិនប៉ុន្មាននាទីដែលទទួលពត៌មានក៏មានផលប៉ះពាល់តាមមកជាច្រើន ថែមទាំងដាល់តឿនកុំឲ្យគ្រប់គ្នាមានការប្រមាថ មើលថែសុខភាពខ្លួនឯងឲ្យល្អហើយផ្ដល់កំលាំងចិត្តដល់គ្រូពេទ្យគ្រប់រូបផងដែរ

After Footer (Active) - damrei Mr1 Zone2

“បន្ទាប់ពីវីឌីអូផុសមុននេះ លោក Phut ចូលរួមកម្មវិធីបានជួបនិង DJ matom 8 មករា តែពេលវេលា timeline matom បានសន្និដ្ឋានថាមានឆ្លងនៅថ្ងៃទី 9 មករា តែយើងទាំងពីរនាក់ក៏បានធ្វើដំណើរទៅពិនិត្យពីយប់មិញហើយចា”

“លទ្ធផលបានចេញមកហើយចា អវិជ្ជមាន យើងទាំងពីរនាក់មានសុវត្តភាពមិនបានឆ្លងកូវីដ 19 ណាចា តែទោះបីជាទទួលបានលទ្ធផលហើយក្ដីក៏ត្រូវតឹងរឹងចំពោះខ្លួនជាងមុន លើកនេះខ្លាំងជាងមុនសូមកុំប្រមាថ គួឲ្យខ្លាចខ្លាំងណាស់ វានៅក្បែរខ្លួនយើងបានលឿនហើយទូទាំងប្រទេសលឿនជាងលើកមុនទៅទៀត

សម្រាប់យើងទាំងពីរនាក់មានផលប៉ះពាល់ភ្លាមៗ យើងបានលុបចោលការងារក្នុងរយៈពេលតែ 5នាទី ហើយអ្នកនៅជុំខ្លួនយើងពេលជួបយើងក៏ដូចជាមានការភ័យខ្លាចជាខ្លាំង ទាំងខលទាំងផ្ញើរសារ វាមិនជំនេញទេប្រសិនបើយើងប្រមាថខ្លួនឯងក្នុងពេលនេះ នៅឲ្យឆ្ងាយពីវាបំផុតតាមដែលអាចធ្វើទៅបាន បើមិនចាំបាច់ត្រូវនៅក្នុងផ្ទះ ពាក់ម៉ាស់រហូតបើចាំបាច់ត្រូវចេញទៅក្រៅឬទៅជួបអ្នកដែលយើងស្គាល់ មិត្តនិងគ្នាក៏ត្រូវរក្សាគម្លាតឲ្យបានឆ្ងាយ កាត់បន្ថយការនិយាយជិតគ្នា ចាប់ដៃ អោបគ្នា កុំប្រើរបស់រួមគ្នាក្នុងកំឡុងពេលនេះ ត្រូវបារម្ភពីខ្លួនឯងឲ្យច្រើនៗណាចា”

អត្ថបទដោយ : នីត្តា