Bai Toey R Siam បង្អួតរាងដ៏សែនស៊ិចស៊ីបន្ទាប់ពីសម្រាលកូនហើយក្នុងឈុតប៊ីគីនី គ្រប់គ្នាឃើញហើយលាន់មាត់ថា វ៉ាវឲ្យភាពស៊ិចស៊ីរបស់នាងមិនតែប៉ុណ្ណោះនៅមាន caption ចាក់ដោតទៀតផង

ជាអ្នកម៉ាក់កូនមួយដែលស្អាតហើយមានរូបរាងស៊ិចស៊ីសម្រាប់ Bai Toey R Siam អាចនិយាយបានថាកិច្ចការរបស់អ្នកម៉ាក់ Bai Toey គោលៗ គឺចិញ្ចឹមមើលថែកូនស្រីដែលស្រលាញ់ស្មើរជីវិតតែពេលខ្លះក៏ឃើញអ្នកម៉ាក់ក្រោកឡើងកាន់ម៉ៃឡើងច្រៀងខារ៉ាអូខេអោបកូនស្រីបណ្ដើររាប់ម៉ោងក៏មាន ហើយគ្រប់គ្នាដែលបានស្ដាប់ក៏អារម្មណ៍អណ្ដែតអណ្ដោងទៅតាមសម្លេងរបស់អ្នកម៉ាក់ដែលទៅ
ជាក់ស្ដែង Bai Toey សុំលើកទាំងគ្រួសារទៅសម្រាកលំហែរទទួលយកបរិយាកាសក្នុងរដូវរងានៅឯ Khao Yai ក្នុងបរិយាកាសបែបផ្ទាល់ខ្លួនបំផុត ទោះបីជាមិនបានទៅសមុទ្រតែអ្នកម៉ាក់យើងក៏នៅតែអាចបញ្ចេញរសជាតិហិលដូចម្ទេសខ្មាំងបានដែរណាចា លែងឈុតប៊ីគីនីតូចៗបង្អួតរាងរាវស្រលូនបន្ទាប់ពីសម្រាលហើយសូម្បីតែអ្នកមិនធ្លាប់មានបុត្រពីមុនក៏អាចជាចាញ់អ្នកម៉ាក់ផងក៏ថាបាន ប៉ុណ្ណឹងមិនទាន់ហិលដល់ចិត្តទេព្រោះនៅមាន caption របស់អ្នកម៉ាក់ហិលក្រហល់ក្រហាយដល់ចិត្តជាងចា ដោយមានន័យថា “បើអ្នកនៅតែមិនយកចិត្តទុកដាក់ទៀត យើងនិងលែងស្លៀកអ្វីទាំងអស់ហើយណា”
រឿងនេះបានធ្វើឲ្យស្វាមីរូបសង្ហាដល់ថ្នាក់ធ្វើខ្លួនលែងត្រូវចាប់នេះខុសចាប់នោះខុស ព្រោះមិនដឹងថាត្រូវឈប់យកចិត្តទុកដាក់ឬព្រមឲ្យភរិយាលែងស្លៀកអ្វីៗទាំងអស់ល្អ…..
អត្ថបទដោយ : នីត្តា







