Nadech ញញឹមញញ៉ែមផ្អែមល្ហែមស្រស់ស្រាយកណ្ដាលវាលស្មៅតែអ្នកគាំទ្របែរជាចាប់អារម្មណ៍ថាដូចជាខ្ចី Yaya ពាក់ទេដឹងនិង!!! មានរូបភាព

មិនដឹងដូចគ្នាថារឿងនេះហ្វេនៗត្រូវចាប់អារម្មណ៍អ្វីមុនល្អ រវាងភាពសង្ហារបស់តារាប្រុស Nadech ឬសកម្មភាពផ្អែមល្ហែមជាមួយម្ចាស់ចិត្តស្រីស្អាតយ៉ាងអូន Yaya 

ក្លាយជាបែបនេះក៏ដោយសារតែនៅក្នុង IG ឈ្មោះ @kugimiyas របស់ខាងប្រុសបាននាំយករូបភាពថតស្រស់ៗពីដំណើរកំសាន្ដខណៈដែលសាម៉ីខ្លួនកំពុងឈរបញ្ចូនស្នាមញញឹមផ្អែមល្ហែមកណ្ដាលវាលផ្កា យកមកផុសឲ្យបានបាត់នឹក

តែនៅខាងក្រោយរូបភាពផុសក្លាយទៅជាសកម្មភាពពេញចិត្តប្រិយមិត្ត នៅពេលកញ្ញា Yaya បានចូលទៅសរសេរ comment សរសើរសង្សាយ៉ាងបើកចំហរដោយសារគួឲ្យស្រលាញ់ៗតែផ្អែមមិនធម្មតាថា “ចញ្ចឹមប្រុស” មុននិងខាងកំលោះ Nadech កែភាពខ្មាស់អៀនដោយរូបសើចឆ្លើយតបវិញតាមស្ទាយកំលោះអារម្មណ៍ល្អ​ថា “ចិញ្ចើមមីង” រហូតអ្នកគាំទ្រដែលបានឃើញពេញចិត្តពេញថ្លើមជាខ្លាំង

ប៉ុណ្ណឹងនៅមិនទាន់គ្រប់ព្រោះរឿងនេះក្រៅពីហ្វេនៗ ចាប់អារម្មណ៍រឿងសង្ហាហើយនិងភាពផ្អែមល្ហែមរបស់ទាំងគូហើយនោះ គ្រប់គ្នាក៏នៅនិយាយដល់ឈុតដ៏គួឲ្យស្រលាញ់ដែល Nadech យកមកស្លៀកនៅក្នុងដំណើរកំសាន្ដដូចគ្នា ជាពិសេសឈុតពណ៌បៃតងដែលបានដណ្ដើមភាពទាក់ទាញទៅ រហូតក្លាយទៅជាហេតុធ្វើឲ្យសាម៉ីខ្លួនត្រូវគេបង្អាប់ច្រើនណាស់ថា លួចទៅយកអាវសង្សាមកពាក់មែនទេហា

អត្ថបទដោយ : នីត្តា