DJ Matoom សម្រេចចិត្តធ្វើបែបនេះ ក្រោយពេលឆ្លងកូវីដ១៩!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកជាជ្រាបហើយ អំពីដំណឹងដែលថា DJ Matoom ដែលល្បីឈ្មោះក្នុងប្រទេសថៃ បានឆ្លងកូវីដ១៩ ដែលធ្វើឲ្យអ្នកស្និតស្នាល និងជាប់ពាក់ព័ន្ធលោកជាច្រើនកំពុងតែធ្វើតេស្ដជាបន្ដបន្ទាប់ ក្នុងនោះក៏មានតារាស្រីល្បីឈ្មោះ Taew ផងដែរ។

យ៉ាងណាមិញ ក្រោយពេលដឹងថាខ្លួនមានផ្ទុកកូវីដ១៩រួចមក ឌីជេ រូបនេះ ក៏បានចេញមុខសុំទោសទៅកាន់មិត្តភក្កិ និងអ្នកជិតស្និតខ្លួនផងដែរ ហើយលោកក៏បន្ថែមនៅក្នុងវីដេអូទៀតថា៖

«ជាដំបូង លោកពិតជាអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលព្រួយបារម្ភពីលោក។ លោកពិតជាសុំទោសខ្លាំងសម្រាប់ការមិនលើកទូរសព្ទនិង ឆ្លើយតបឆាតរបស់អ្នករាល់គ្នា។ តែពេលបច្ចុប្បន្ន លោកបានស្នាក់នៅមន្ទីរពេទ្យនិងទទួលយកការព្យាបាលពីវេជ្ជបណ្ឌិតមានជំនាញហើយ។ លោកបន្ថែមថា រូបលោកពិតជាខកចិត្តខ្លាំងពេលដែលរកឃើញផ្ទុកវីរុសនេះ មិនតែប៉ុណ្ណោះ លោកបានធ្វើការសុំទោសទៅកាន់ក្រុមការងារក្នុងវិស័យកម្សាន្តនេះទាំងអស់គ្នា ព្រោះខ្លួន ប្រឈមមុខនឹងគ្រោះថ្នាក់នេះ។ លើសពីនេះ លោកបានផ្តាំផ្ញើថា វីរុសកូវីដនេះនៅជិតយើងជានិច្ច ដូចនេះសូមអ្នកទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសោកស្ដាយ និងបាននាំគ្នាលើកទឹកចិត្ត តារាប្រុសរូបនេះ និងជូនពរឲ្យលោកឆាប់ជាពីជំងឺកូវីដនេះឆាប់ៗផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី