កូវីដ-19 មានអីអស្ចារ្យ!! Taew Natthaporn ថ្វីត្បិតតែជាប់ឃុំខ្លួនមែនពិតប៉ុន្ដែអាចណាត់ញុំាបាយជាមួយហៃសូ Pranai តាម…..! មានរូបភាព

ធ្វើឲ្យហ្វេនៗអ្នកគាំទ្រគូស្នេហ៍ផ្អែមល្ហែម Taew Natthaporn និងហៃសូ Pranai ផ្ញើរនាំគ្នាមកមើលតែម្ដង សម្រាប់រូបភាពញុំាអាហារពេលល្ងាចដ៏សែនពិសេសហើយក៏ត្រូវបានចែករំលែកនៅក្នុង IG story របស់  @taewaew_natapohn

ថ្វីត្បិតតែត្រូវផ្លាស់ប្ដូរវិធីជីវិតមួយរយៈ ដោយការឃុំខ្លួន 14ថ្ងៃតែមើលទៅដូចជាមិនមានឧបសគ្គអ្វីមករារាំងភាពរ៉ូមែនទិចរបស់ Taew ជាមួយម្ចាស់ចិត្តរូបសង្ហារបស់ខ្លួនសូម្បីតែបន្ទិច

After Footer (Active) - damrei Mr1 Zone2

នៅពេលដែលកញ្ញ Taew បាននាំយករូបភាពញុំាបាយពេលល្ងាយតាមរយៈវីឌីអូខលរវាងនាងនិងសង្សា មកផុសអួតពីសកម្មភាពតាមភាសារបស់អ្នកស្រលាញ់គ្នា ព្រមទាំងមាន caption ស្នេហាមកជាមួយផងដែលថា Date Night ឬជារាត្រីជួបណាត់ឲ្យអ្នកគាំទ្របានពេញចិត្តជាមួយនិងស្នេហាដ៏សែនរ៉ូមែនទិចរបស់អ្នកទាំងពីរឲ្យប្រាកដណ អាចនិយាយបានថា ឃ្លាតតែកាយ….តែជិតមិនឃ្លាត

អត្ថបទដោយ : នីត្តា