Rusameekae ចេញមុខបកស្រាយភ្លាមៗ លើរូបភាពដើរកម្សាន្តជុំជាមួយ DJ Matoom!

ជាការពិតណាស់ ក្រោយពេលដែល DJ Matoom ប្រកាសឆ្លងកូវីដ១៩មក មហាជននិងអ្នកពាក់ព័ន្ធជាច្រើនរបស់ខ្លួន មានការព្រួយបារម្ភ និងនាំគ្នាទៅធ្វើតេស្ដរកកូវីដ ក៏ដូចជាឃុំខ្លួនឯងទៀតផង។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ តារាដើរម៉ូតប្រុសកូនកាត់ ហុងកុង-ថៃ Rusameekae វិញ ក៏ធ្លាប់ពាក់ព័ន្ធនិង DJ Matoom ដោយមានដំណើរកំសាន្តជុំគ្នាកាលពីពេលថ្មីៗនេះ តែក្នុងនោះលោកបានបកស្រាយថា៖

« រូបនេះត្រូវបានថត តាំងពីថ្ងៃឆ្លងឆ្នាំមកម្លេះ ហើយបើគិតមកដល់ឥលូវនេះ វាមានរយៈពេល​ លើស១៤ថ្ងៃហើយ។ ជាមួយគ្នានេះ រូបភាពនេះត្រូវបានថតមុនពេលដែលDJ Matoom នេះត្រូវបានទៅជួបនឹងមិត្តភក្តិដែលមានផ្ទុកវីរុសនេះ»

ទន្ទឹមនឹងនេះ តារាថៃស្រី Metinee នេះក៏មកបកស្រាយបន្ថែមថាដែរថា៖

«ពួកគេមិនបានជួបនឹងMatoom ក្រោយពេលត្រលប់ពីដំណើរកម្សាន្តព្រោះ ពួកគេជាប់ធ្វើចត្តាឡីស័កខ្លួនរយៈពេល១៤ ថ្ងៃហើយ។ តែយ៉ាងណា រូបនាងជូនពរឲ្យ Matoom ឆាប់ជាសះស្បើយ»៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី