Woonsen អតិតមិត្តស្រីរបស់ហៃសូ Pranai បើកចំហរចិត្តរឿងស្នេហាថ្មីជាមិត្តទើបនិងបង្កើតទំនាក់ទំនងពេលនេះ….! មានរូបភាព

Woonsen បើកចិត្តនិយាយរឿងស្នេហាថ្មីស្គាល់គ្នាមកជាយូរហើយ មិនចង់និយាយច្រើនខ្លាចវាជាប់ផុងចិត្តដូចកន្លងមកដែលគិតស្រម៉ៃច្រើនពេក

បន្ទាប់ពីមិត្តស្និតស្នាលយ៉ាង Nana Rai Bina បានលួចបង្ហាញរូបភាពរបស់មហាមិត្តយ៉ាង Woonsen ជាមួយនិងកំលោះរូបសង្ហាដែលជិតដិត អាចនិយាយបានថារូបភាពខាងលើធ្វើឲ្យមានអ្នកចង់ដឹងភ្លាមៗថាតើជាម្ចាស់ចិត្តមែនឬយ៉ាងណា តែបើមើលតាមរូបភាពហើយច្បាស់ជាមនុស្សពិសេសហើយ

ជាក់ស្ដែងខាង Woonsen បានចេញមកបើកចិត្តនិយាយតាម IG បញ្ចាក់ថា រូបភាពដែលអ្នកទាំងអស់គ្នាឃើញនិងគឺជាមិត្តភ័ក្ដ នៅក្នុងក្រុមអ្នកស្គាល់គ្នាយូរហើយ ដែលមិនចង់និយាយដល់ព្រោះមិនចង់ឲ្យចាប់អារម្មណ៍ច្រើនរឿងស្នេហា តាំងតែពត៌មាននិយាយដល់តែពីរឿងស្នេហាជាងរឿងការងារ ថ្ងៃនេះធ្វើជំនួញក៏ចង់ចាប់អារម្មណ៍តែរឿងមុខជំនួញ ដែលកន្លងមកបើកចំហរតែមិនដែលជាបានសម្រេច

“ការមានស្នេហាវាជារឿងដែលល្អជាកំលាំងចិត្តនៅក្នុងជីវិតដ៏ស្រស់ថ្លា ធ្វើឲ្យយើងតស៊ូក្នុងការធ្វើការឲ្យល្អឡើង អាយុកាន់តែច្រើនយើងក៏គិតច្រើនឡើង គឺរាល់ថ្ងៃនេះមានក្ដីសុខល្អណាស់ ប្រសិនបើមានអ្វីថ្មីៗ ចូលមកក្នុងជីវិតយើងតើវានិងធ្វើឲ្យជីវិតយើងមានការផ្លាស់ប្ដូរឬអត់ តែខ្លាចបន្ទិច​ប្រសិនបើថ្ងៃណាវារលាយទៅសូមប្រាប់ថាជាថ្ងៃដែលត្រូវបញ្ចាប់ហើយ” សរុបមកពេលនេះនាងមានស្នេហាថ្មីគ្រាន់តែមិនហ៊ានបញ្ចេញព្រោះខ្លាចដូចពេលមុន

អត្ថបទដោយ : នីត្តា