លំដាប់ម៉ែនៅតែលំដាប់ម៉ែ! Aum Patcharapa គ្រាន់តែឈរថតផុសបែបសប្បាយៗតែអ្នកគាំទ្រស្ទើរឆ្គួតវង្វេងស្មារតីព្រោះកញ្ចក់ឆ្លុះឃើញ….! មានរូបភាព

ជាប់ឈ្មោះថាលំដាប់ម៉ែនៅតែជាលំដាប់ម៉ែ អំណាចនៃពន្លឺសម្រស់ម៉ែជះគ្មានអ្នកណាប្រៀបស្មើ សម្រាប់តារាសម្ដែងស្រីជួរមុខលេខមួយប្រចាំប្រទេសយ៉ាង Aum Patcharapa ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតទ្វេគុញ រហូតធ្វើឲ្យអ្នកគាំទ្រតាមមិនទាន់

ជាក់ស្ដែងកញ្ញា Aum បានប្រលែងអំណាចនៃសម្រស់មួយបែប គ្រាន់តែឈរថតរូបផុសស្ទាយបែបធម្មតាៗក្នុងឈុតអាវមួយច្រកពណ៌ប្រផះ ឆែកបញ្ចេញដើមទ្រូងជ្រៅឃើញដើមទ្រូងតិចៗរឿងនេះធ្វើឲ្យមិត្តៗរួមទាំងហ្វេនៗដល់ថ្នាក់រំជួយចិត្ត ដង្ហែគ្នាចូលទៅចុចឡាយចុចចែករំលែកព្រោងព្រាតគ្មានប្រណីដៃព្រមទាំងប្រាប់ថែមទៀតថាមិនដឹងជាត្រូវចាប់អារម្មណ័ស្អីទុកស្អីតែពេលនេះ មិនដឹងថាមើលមុខឬភាពស៊ិចស៊ីរបស់នាងមុខល្អ តែពាក្យថាស្អាត គឺថាពេញ IG តែម្ដង

អត្ថបទដោយ : នីត្តា