ឲ្យហេតុតិចៗហើយ! Bella ពរកូនស្រីមិត្តភ័ក្ដ Weir ហើយយល់ថាពេលនេះគួឲ្យមានអូនតូចហើយ!!! មានរូបភាព

ចាត់ទុកថាជាគូស្នេហ៍មួយគូក្នុងវិស័យសិល្បៈដែលហ្វេនៗទូទាំងប្រទេសទន្ទឹងរងចាំមើលថ្ងៃអាពាហ៍ពិពាហ៍ខ្លាំងបំផុត សម្រប់គូរបស់តារាប្រុសស្រី Weir-Bella ដោយខាងអ្នកកំលោះ Weir បានប្រាប់រួចជាស្រេចហើយថាខ្លួនត្រៀមនិងរៀបការហើយ រងចាំតែខាងស្រីទេ ក្នុងខណៈពេលដែលកញ្ញា Bella ក៏ធ្លាប់ចេញមកទទួលស្គាល់ការពិតថាទាំងពីរនាក់បាននិយាយគ្នាពីរឿងជីវិតគូនេះខ្លះៗហើយដែរ តែក៏មិនមែនមានន័យថាឆាប់ៗនេះនោះទេ ព្រោះតែតារាការងារពេញគ្មានចន្លោះតែទាំងពីរនាក់

តែថ្មីៗនេះក៏មានសកម្មភាពគួឲ្យស្រលាញ់ៗរបស់ទាំងគូចេញមកឲ្យបង្អាប់លេងៗជាមុន នៅពេលកំលោះ Weir បណ្ដើរម្ចាស់ចិត្តទៅសួរសុខទុក្ដគ្រួសារមិត្តភ័ក្ដដែលមានកូនស្រីឈ្មោះអូន Bella 

ដោយនៅក្នុងវីឌីអូ បង្ហាញឲ្យឃើញខណៈដែលកញ្ញា Bella ជួបអូនតូចកូនស្រីម្ចាស់ផ្ទះក៏ទ្រាំមិនបានក៏សុំពរភ្លាមៗ ពេលដំបូងៗអូនតូចរាងមិនសូវស្និត តែចុងក្រោយចិត្តទន់បោះដៃមករកឡើងលឿន

សកម្មភាពនេះប្រាប់បានថានៅពេលដែលកញ្ញា Bella ពរអូន ហើយឈរគូជាមួយនិងកំលោះ Weir រូបភាពនៃនិមិត្តក៏ផុសឡើង កាន់តែចង់ឲ្យអ្នកទាំងពីររៀបការឆាប់ៗ ព្រោះកញ្ញា Bella ឃើញពន្លឺនៃអ្នកម្ដាយឃើញហើយថែមទាំងសាកសមទៀតផង

អត្ថបទដោយ : នីត្តា