ហៃសូ Pranai នឹកដល់ Taew ដល់ថ្នាក់បង្ហាញរូបគូមួយសន្លឹកនេះដែលគ្រប់គ្នាមិនធ្លាប់ឃើញពីមុនមក!!! មានរូបភាព

មើលទៅដូចជាការឃុំខ្លួន 14ថ្ងៃរបស់តារាស្រី Taew មិនមែនជាឧបសគ្គចំពោះភាពផ្អែមល្ហែមជាមួយសង្សាអ្នកមានយ៉ាងហៃសូ Pranai ពិតមែនថ្វីត្បិតតែអ្នកទាំងពីរនៅឆ្ងាយពីគ្នាតែក៏នៅផ្អែមល្ហែមដាក់គ្នាបាន ព្រមចាញ់ហើយចំពោះក្ដីស្នេហ៍អ្នកទាំងពីរ

ដោយមុននេះអ្នកទាំងពីរទើបតែបង្ហាញរូបភាពដែលខាងស្រីវីឌីអូខលញុំាអាហារពេលល្ងាចជាមួយខាង Pranai តែក៏នៅមិនឈប់ត្រឹមនិងព្រោះនៅមានវគ្គបន្ដក្នុងរូបភាពគួឲ្យស្រលាញ់ៗដែល Taew បានផុសរូបភាពខាង Pranai ព្រមទាំងមានឃ្លាជាប់ថេក #Taew ត្រូវតែមិនអីថា “But miss seeing you more #ត្រូវតែមិនអី”

ជាមួយរូបភាពរបស់អ្នកទាំងពីរនៅសមុទ្រជាមួយគ្នា គឺជាដំណើរកំសាន្ដដែល Taew – Pranai  ធ្លាប់បង្ហាញរូបភាពគូពេលដំបូងរួចហើយ ដំណើរកំសាន្ដលើកនិងប្រហែលផ្អែមខ្លាំងណាស់ហើយ រូបនិង Taew ធ្លាប់យកមកផុសតែក៏មិនធ្លាប់បានឃើញរូបមួយនេះពីមុនដែរ គ្រប់គ្នាដែលបានឃើញហើយក៏ជ្រួលជ្រាបនូវក្ដីស្រលាញ់របស់អ្នកទាំងពីរនិងយល់អារម្មណ៍នេះច្បាស់ណាស់ថានឹកប៉ុណ្ណា

អត្ថបទដោយ : នីត្តា