គូស្នេហ៍ Taew-Pranai ធ្វើឲ្យអ្នកគាំទ្រក្ដុកក្ដួលចិត្តពេលឃើញរូបភាពអ្នកទាំងពីរស្កាត់មកជួបគ្នានៅ…..! មានរូបភាព

អ្នកអត់គូមិនមែនកន្លែងសម្រាប់ឈរពិតមែនហើយ នៅពេលគូស្នេហ៍មហាផ្អែមល្ហែមប្រចាំឆ្នាំយ៉ាង Taew Natapohn ជាមួយនិងសង្សាកំលោះហៃសូ Pranai ដោយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រកាសភាពផ្អែមល្ហែមឡើង ជាពិសេសក្នុងកំឡុងពេលនេះព្រោះតែធ្លាប់នៅជិតគ្នារហូត តែត្រូវមកឃ្លាតគ្នាជាច្រើនថ្ងៃ ព្រោះ Taew ត្រូវនៅឃុំខ្លួនក្នុងផ្ទះដល់ទៅ 14ថ្ងៃ

ក្រោយមកក៏ឃើញសកម្មភាពគួឲ្យស្រលាញ់ៗរបស់ Taew-Pranai  ដែលប្រើវិធីបំបាត់ក្ដីនឹករលឹកតាមរយៈវីឌីអូខលនិយាយគ្នាហើយ តែរឿងនេះក៏នៅមិនទាន់គ្រប់គ្រាន់ បានឃើញភាពផ្អែមល្ហែមរបស់ហៃសូ Pranai ដែលមករក Taew ដល់មុខផ្ទះ ឈរាដៃមើលមុខគ្នានៅមុខរបងផ្ទះ ចំណែកខាង Taew ដែលកំពុងឈរនៅជាន់ទីពីរក៏បានផ្ញើរបេះដូងឲ្យខាង Pranai វិញភ្លាមៗ ប្រាប់ពីក្ដីនឹករលឹករវាងគ្នានិងគ្នាហើយក៏ផុសរូបភាពរយៈពេលដ៏វិសេសនេះនៅក្នុង IG story

អត្ថបទដោយ : នីត្តា