គម្រប់ខួបអាពាហ៍ពិពាហ៍ 5ឆ្នាំកូនពីរតែ Gubgib-Bie កាន់តែផ្អែមល្ហែមខ្លាំងឡើងមិនចាញ់ស្នេហ៍គ្រាដំបូងដោយពាក្យថា….! មានរូបភាព

ពេលវេលាកន្លងផុតអស់រយៈ 5ឆ្នាំសម្រាប់អាពាហ៍ពិពាហ៍របស់ស្វាមីភរិយា Gubgib-Bie ហើយពេលនេះជីវិតគ្រួសាររីករាយនិងមានកូនទាំងពីរមកជួយបំពេញបន្ថែមនូវសេចក្ដីស្នេហាដ៏កក់ក្ដៅធ្វើឲ្យគូរបស់ Gubgib-Bie ក្លាយទៅជាគូស្វាមីភរិយាជាទីច្រណែនរបស់ផ្សែងៗទៀត

តែជាក់ស្ដែងនៅក្នុងឪកាសគម្រប់ខួប 5ឆ្នាំ នៃការរៀបការបស់អ្នកទាំងពីរដោយខាងស្រីបានផុសរូបភាពផ្អែមល្ហែមពីស្វាមីនៅក្នុង IG ឈ្មោះ @gggubgib36 ជារូបភាពថ្ងៃរៀបមង្គលកាដ៏សែនរំជួលចិត្តមកព្រមជាមួយនិងឃ្លាថា

 “The best thing to hold onto in life is each other.” Audrey Hepburn

#itsbeen5yearsalready  @bie_kpn ថ្ងៃនេះគម្រប់ខួប 5ឆ្នាំដែលយើងបានរៀបមង្គលការនៅក្នុងព្រះវិហារ រាល់ថ្ងៃនេះយើងនៅតែមានស្នាមញញឹមហើយទឹកភ្នែករាល់លើកតែនឹកដល់រូបភាពចងចាំក្នុងថ្ងៃនោះហើយនៅថ្ងៃនេះយើងទាំងពីរ មានក្ដីសុខរាល់ៗថ្ងៃក្នុងជីវិតគូរបស់ពួកយើង ថ្វីត្បិតតែមានក្ដីទុក្ខយ៉ាងណាក៏នៅតែអាចញញឹមបានជានិច្ចនៅពេលដែលយើងងាកមុខជួបគ្នា សូមអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់យើងទាំងពីរ ស្រលាញ់ណាស់មនុស្សល្អលោកប្ដីរបស់ខ្ញុំ #ggbbpp”

រឿងនេះមិត្តៗនៅក្នុងសិល្បៈព្រមទាំងអ្នកគាំទ្រ នាំគ្នាចូលមកសម្ដែងក្ដីត្រេកអរនិងមតិយោបល់នៅក្នុងភាពផ្អែមល្ហែម ភាពគួឲ្យស្រលាញ់របស់អ្នកទាំងពីរជាច្រើន

អត្ថបទដោយ : នីត្តា