Sririta-Korn ផ្អែមល្ហែមខ្លាំងណាស់បណ្ដើរគ្នាគេចខ្លួនទៅសមុទ្រសាម៉ុយទេសភាពក៏ស្អាតអ្នកម៉ាក់ក៏ស៊ិចស៊ី..!មានរូបភាព

នៅតែមួយខែជាងទៀតទេគូរបស់លោកប៉ាអ្នកម៉ាក់យ៉ាង Sririta ជាមួយនិងស្វាមី Korn ក៏និងបានឃើញមុខកូនប្រុសដំបូងហើយ អាចនិយាយបានថាធ្វើឲ្យហ្វេនៗរំភើបទៅតាមដែរព្រោះជិតបានឃើញទាយាទតូចរបស់អ្នកទាំងពីរ

ហើយមុននិងអ្នកម៉ាក់សម្រាល លោកស្វាមីយ៉ាង Korn ក៏បាននាំភរិយាទៅសម្រាកលំហែរទៅសមុទ្រសាម៉ុយម្ដងទៀត ហើយដំណើរកំសាន្ដនេះ Sririta-Korn ក៏បានធ្វើឲ្យសាម៉ុយប្ដូររសជាតិប្រៃទៅជាផ្អែមអស់ហើយ ជាមួយនិងរូបភាពគូមានទាំងដើរកាន់ដៃ ញ៉ោះគ្នាខ្លាំងណាស់គូនេះ ថែមទាំងមានញុំាអាហារពេលល្ងាចដ៏សែនរ៉ូមែនទិចនៅមាត់សមុទ្រទៀតផង

រួមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់ Sririta ថ្វីត្បិតតែពេលនេះកំពុងតែពរពោះចាស់ខែជិតសម្រាលហើយក្ដី តែភាពស្រស់ស្អាតក៏នៅមិនធ្លាក់ឬអន់ថយបន្ទិចណាឡើយ សមសួនណាស់ ថែមទាំងមានរូបភាពស៊ិចស៊ីស្ទាយរបស់អ្នកម៉ាក់ក្នុងឈុតហែលទឹក បើមិនថតឲ្យជាប់ពោះខាងលើច្បាស់ណាស់ថាមិនដឹងពោះធំនាងជាអ្នកម៉ាក់ដែលពរពោះមានសម្រស់ស្រស់ស្អាតខ្លាំងណាស់

អត្ថបទដោយ : នីត្តា