Facebook ស្ទើរផ្ទុះក្លាយជាភ្លើងនៅពេល Aum Patcharapa ត្រូវគេជេរថាមុខធម្មជាតិចាស់ ល្មមចូលវត្តធ្វើបុណ្យខ្លះដើម្បី….! មានរូបភាព
ធ្វើឲ្យ IG ស្ទើរផ្ទុះក្លាយទៅជាភ្លើងអស់ទៅហើយ បន្ទាប់ពីអ្នកបណ្ដាញសង្គមចូលមកជេរតារាស្រីល្បីឈ្មោះជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patcharapa ថាមុខពិតមិនស្អាតដូចនៅក្នុងរូបភាព មានខ្លះដល់ថ្នាក់ហៅថា “អ៊ុំ” ទៀតផង ទើបធ្វើឲ្យបណ្ដារអ្នកគាំទ្រត្រូវប្រញាប់ចាក់ការការពារហើយជេរវិញដោយមិនសំចៃមានសំចៃដៃ

ជាក់ស្ដែង (25 មករា 2021) ដ្រាម៉ាចាស់មិនទាន់និងបាត់ផង ដ្រាម៉ាថ្មីក៏ចូលមកដល់ទៀត បន្ទាប់ពីហ្វេនផេក Aum Patcharapa Chaiyachua បានផុសរូបភាពរបស់កញ្ញា Aum តាមធម្មតា ដោយលើកនេះជារូបភាពផុសបែបផ្ទៃមុខធម្មជាតិគ្មានការតុបតែងគ្មានគ្រឿងសម្អាង តែបែរជាមានអ្នកលេង facebook ម្នាក់ដែលមិនបានបញ្ចេញឈ្មោះចូលមក comment “..ថាមុខធម្មជាតិមើលទៅចាស់បន្ទិចហើយបាត ចូលវត្តធ្វើបុណ្យ ធ្វើសមាធិខ្លះក៏ល្អដែល និងបានធ្វើឲ្យមើលទៅក្មេងជាងនេះ”

រឿងនេះខាង admin ផេកមិនចាំយូរ ប្រញាប់ចូលមកឆ្លើយតបវិញភ្លាមៗថ “ប្រាប់ខ្លួនឯងមែនចា សូម្បីតែរូបខ្លួនឯងក៏មិនហា៊នបង្ហាញ” ក្រៅពីនេះបណ្ដារអ្នកគាំទ្ររបស់ Aum នៅជួយគ្នាចូលទៅតតាំអចាត់ការយ៉ាងចាស់ដៃវិញ ថែមទាំងជួយអធិប្បាយទៀតថា ក្រសែភ្នែករបស់មនុស្សយើងសម្លឹងមើលមិនដូចគ្នាស្រាប់ទៅហើយ តែក៏មិនចាំបាច់មកនិយាយមើលងាយគេបែបនេះក៏បាន
អត្ថបទដោយ : នីត្តា







