Ant Kachapa បានបង្ហាញពីការនិយាយទាក់ទងជាមួយនិង DJ Matoom តាមរយៈទូរស័ព្ទនិយាយពីស្ថានភាពពេលនេះមានកំដៅឡើងដល់ទៅ 40អង្សានិងពិបាកដកដង្ហើមខ្លាំង

DJ Matoom បន្ទាប់ពីត្រួតពិនិត្យមេរោគកូវីដ-19 ហើយបានចេញមកនិយាយបើកចំហរដើម្បីជាសុវត្ដិភាពចំពោះបុគ្គលដែលជិតដិតដែលបានរួមការងារជាមួយគ្នាឲ្យប្រញាប់ទៅត្រួតពិនិត្យរកមើលមេរោគកូវីដហើយធ្វើការឃុំខ្លួន ក្រោយមក DJ Matoom បានប្រាប់ពីពេលវេលាថាខ្លួនឯងបានធ្វើដំណើរទៅណាខ្លះ ហើយបានប្រាប់ទៀតថាខ្លួនប្រហែលជាមានផ្ទុកកូវីដនៅថ្ងៃទៅ 9 មករា ជាថ្ងៃខួបកំណើតរបស់ខ្លួនឯងព្រោះមានមិត្តភ័ក្ដដែលមានផ្ទុកមេរោគកូវីដ-19មកចូលរួមកម្មវិធីដែរតែមិនបានបញ្ចេញអាការៈ បន្ទាប់មកទៀត DJ Matoom បានប្រាប់ពីអាការៈក្រោយពីទទួលការព្យាបាលនៅមន្ទីពេទ្យអាការៈនៅធម្មតាដូចដើម
ក្នុងពេលថ្មីៗនេះ (26 មករា) Ant Kachapa បាននិយាយរៀបរាប់ពីអាការៈរបស់ DJ Matoom តាមរយៈកម្មវិធីលាតត្រដាង GMM25 ដោយប្រាប់ថា DJ Matoom បានទូរស័ព្ទមករកមុននិងចូលកម្មវិធីរួមគ្នាបញ្ជាក់ពីអាការៈថាពេលនេះកំដៅឡើងដល់ទៅ 40អង្សា មានការពិបាកដកដង្ហើមបែបដាច់ៗពេលខ្លះ វាខុសពី 6ថ្ងៃមុនដែលចូលមន្ទីពេទ្យដំបូងៗ
អត្ថបទដោយ : នីត្តា







