និយាយពីថាអ្នកគ្រូផែនស៊ី (Tukky) ទៅណាក៏មិនច្រលំគេដែរមានតែមួយក្នុងលោកទៅលេងសមុទ្រតែមើលឈុតចង់…! មានរូបភាព

Tukky Sudarat បង្អួតឈុតដ៏អស្ចារ្យនៅលើទូក លេងពណ៌លឿងឆើតឆាយបូកផ្សំនិងពណ៌ផ្ទៃមេឃរបស់ទឹកសមុទ្រគ្រប់គ្នាឃើញហើយនាំគ្នាចុចឡាយឲ្យភ្លាមៗ

យូរៗទើបអាចមានពេលសម្រាកពីការងារដ៏មមារញឹកសម្រាប់នារីពូកែយ៉ាង Tukky Sudarat ដែលបណ្ដើរគ្នាជាមួយស្វាមីដ៏គួឲ្យស្រលាញ់ Boo Boo ទៅសមុទ្រជិះទូកយ៉ាងសប្បាយរីករាយ

After Footer (Active) - damrei Mr1 Zone2

ហើយច្បាស់ណាស់ថាការមកលើកនេះឈុតត្រូវតែសំខាន់ ធ្វើដំណើរត្រូវតែល្អឥតខ្ចោះក្នុងការសម្រាកលំហែរ ថ្វីត្បិតតែមិនបានឃើញវគ្គស៊ិចស៊ីរបស់ Tukky នារីអារម្មណ៍ល្ង តែសូមប្រាប់ថាដំណើរកំសាន្ដនេះក៏មានរបស់ល្អៗច្រើនដែរ ហើយក៏មានបង្កើតស្នាមញញឹមនិងសម្លេងសើចឲ្យប្រិយមិត្តបានមិនធម្មតាចា

ព្រោះ Tukky លេងមួយអស់ដៃជាមួយឈុតវែងអន្លាយពណ៌លឿងឆើតឆាយនៅលើទូក អាចនិយាយបានថាស្អាតមិនណយទេគ្រប់គ្នាដែលបានឃើញត្រូវតែចុចឡាយឲ្យភ្លាមៗ ឲ្យពិន្ទុពេញ 100 ព្រមៗគ្នាប្រាប់ថាបង A Supachai ក៏ត្រូវតែចៀសផ្លូវឲ្យ Tukky ដែរ

អត្ថបទដោយ : នីត្តា