មិនថាចាប់កាន់អ្វី ឬធ្វើអីក៏តែងតែមានអ្នកប្រធានបទឲ្យនិយាយដល់គ្រប់ពេល សម្រាប់តារាសម្ដែងស្រី Taew Natapohn បូកផ្សំមួយរយៈក្រោយមកនេះត្រូវនៅឃុំខ្លួនព្រោះមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ-19 ហើយក៏មានកិច្ចការគួឲ្យស្រលាញ់ៗជាច្រើនយ៉ាងដែលធ្វើហើយភាពឯការនិងភាពធុញថប់ក៏គ្មានអំណាចចំពោះនាងដែរ

ជាក់ស្ដែង Taew ក៏បានក្រោកឈរដើរតួជាម្ចាស់ក្សត្រីនៃ Tiktok ដោយការក្រលែងចង្គេះចង្គុងត្រកៀកទៅតាមចង្វាក់ភ្លេងគ្មានទាក់ត្រង់ណាសោះឡើយ ព្រមទាំងមានសរសេរ caption ទៀតថា “Crazy over you តែខ្ញុំសុំឆ្គួតមុនហើយណា អគុណគ្រប់កំលាំងចិត្តពីមិត្តសម្លាញ់និងហ្វេនៗអ្នកគាំទ្រផងដែរចា # Taew ត្រូវតែមិនអី”
តែរឿងនេះក៏មានអ្នកបណ្ដាញសង្គមម្នាក់បានចូលទៅ comment សុំឈប់តាមដាននាងបន្ដទៅទៀត “អូយសុំ unfollow ធុញនិងការរាំក្បាច់ក៏ចម្លែកៗ” ដោយខាង Taew ក៏មិនបានឲ្យវាកន្លងហួសទៅដូចគ្នា ព្រោះលើកនេះសាម៉ីខ្លួនបានចូលទៅឆ្លើយតបវិញភ្លាមៗថា “រីករាយចា”
អត្ថបទដោយ : នីត្តា








