អាចនិយាយបានថាពេលនេះកំពុងមានការចាប់អារម្មណ៍ខ្លាំងណាស់ក្នុងរឿងស្នេហាសម្រាប់តារាសម្ដែងស្រី Marie Burner ជាពិសេសជាមួយនិងកំលោះ Pitchai Chai ថាកាពិតទៅជាសង្សាថ្មីឬយ៉ាងណា ដោយជាក់ស្ដែង Marie បានចេញមកនិយាយបើកចំហរចិត្តនៅក្នុងកម្មវិធី “Marie left it to think” ដែលឆ្លើយត្រង់ទៅត្រង់មកគ្រប់ប្រយោគរឿងរ៉ាវស្នេហា

ដោយ Marie ប្រាប់ថាមានសង្សា 5នាក់រួចមកហើយ ពេលទាក់ទងអ្នកណាក៏ទាក់ទងយូរ ហើយសំនួរសួរថាមួយជីវិតនេះខ្វះមនុស្សប្រុសបានទេ? Marie ក៏ឆ្លើយច្បាស់ៗថាក៏អាចខ្វះបានតែហេតុអ្វីត្រូវឲ្យខ្វះធ្វើអី ហើយក៏ធ្លាប់ឈ្លោះគ្នាជាមួយសង្សាខ្លាំងបំផុតគឺធាក់កញ្ចក់ឡានខ្លួនឯងបែក ហើយក៏ស្រែកឡើងថា អា….ធ្វើដាក់….បែបនេះបានយ៉ាងម៉េចវ៉ើយ!!
នៅពេលត្រូវសួរសំនួរថាចង់ប្រាប់អ្វីទៅសង្សាចាស់មួយម៉ាត់ Marie ក៏ឆ្លើយថា “រមាស់” ហើយវាពេញចិត្តខ្លាំងណាស់ ព្រមទាំងប្រាប់ថាគ្រប់ពេលដេលនៅទំនេរ អ្នកចាស់ៗតែងតែចង់មកធ្វើជាអ្នកចេះដឹងចង់ដឹងចង់ឮ ខ្លះច្រណែន ខ្លះសុំឪកាស Marie ប្រាប់ថាចប់ហើយឲ្យចប់ទៅមិនត្រលប់ទៅវិលវល់អ្វីទៀតហើយ ពេលទាក់ទងគឺ……ផ្ដល់ឲ្យហែងពេញទំហឹងហើយ ដល់ពេលបញ្ចប់ចង់យកស្អីពី…ព្រោះអញ្ចឹងហើយកុំធ្វើជាត្រាវណាចា

បែកគ្នាជាមួយសង្សាចាស់ទៅហើយតើអាចក្លាយទៅជាមិត្តបានទេ ក៏ឆ្លើយច្បាស់ៗថាភាគច្រើនគឺអត់ ហើយសួរថាស្នេហាទីប៉ុន្មានដែលឈឺចាប់បំផុតចំលើយគឺចុងក្រោយបំផុត Marie ឆ្លើយថាស្រលាញ់ដោយពេញបេះដូងមករហូត ស្រលាញ់ដោយបេះដូងចឹងវាអាចនិងងាយឈឺចាប់ ព្រោះជឿថាស្រលាញ់ដោយខួរក្បាល់វាមិនអាចមានក្ដីសុខ 100%
ហើយក៏ធ្លាប់ក្លាយជាអ្នកទីបី ដោយមិនដឹងខ្លួនពេលដែលមានសង្សាដំបូងបំផុតនៅអាយុ 17ឆ្នាំ ហើយនាងក៏ប្រាប់ថារឿងតែមួយដែលមិនទ្រាំគឺកាមានអ្នកផ្សេងហើយបិតគូទដោយសំនួរថាតើពិតទេថាពេលនេះមានអ្នកកំពុងតែជជែកជាមួយ ចំលើយវាត្រូវតែមានហើយ ទេឈប់សិនកម្មវិធីរបស់ Marie ដូច្នេះចង់ឆ្លើយក៏បានមិនឆ្លើយក៏បាន ចឹងសូមមិនឆ្លើយបែបលម្អិតទេណា
តែមើលទៅដូចជាមានតែ comment របស់ហ្វេនៗដែលចូលមកចុចឡាយហើយសរសើរ Marie ដែលឆ្លើយត្រង់ៗ ច្បាស់ៗ មិនសាងរូបភាពល្អ គួស្ដាយពេលវេលាខ្លីបន្ដទៅមុខទៀតណាចា Marie គឺថាពេលស្ដាប់នាងហើយពេញចិត្តណាស់
អត្ថបទដោយ : នីត្តា













