កូនកត្តញ្ញូញ! ទោះគ្មានស្វាមី Pat នៅតែអាចមើលថែកូនប្រុស និងម្ដាយកំពុងឈឺបានយ៉ាងល្អ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Pat Napapa បានក្លាយជាស្រ្ដីមេម៉ាយហើយ ហើយនាងត្រូវបំពេញកាតព្វកិច្ចចិញ្ចឹមកូន និងមើលថែម្ដាយរបស់ខ្លួនតែម្នាក់ឯងទៀតផង។

ដោយឡែកអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែរំភើបចិត្តនោះគឺ ថ្មីៗនេះម្ដាយរ​បស់នាងបានធ្លាក់ខ្លួនឈឺសម្រាកនៅមួយកន្លែង ក្នុងនោះយើងបានឃើញនាងបំពេញតួនាទីជាកូនកត្តញ្ញូញ ដោយបានមើលថែទាំម្ដាយ​គ្រប់ពេលវេលា មិនហ៊ានចេញទៅណាផ្ដេសផ្ដាសនោះទេ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពនេះ ហ្វេនៗជាច្រើនពិតជាសរសើរ Pat ជាមនុស្សស្រីម្នាក់ដែលរឹងមាំ ទោះបច្ចុប្បន្នលែងលះស្វាមី ក៏នាងបំពេញតួនាទីមើលថែទាំកូន និងម្ដាយកំពុងឈឺយបានយ៉ាងល្អផងដែរ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី