ពិតជាគួឲ្យច្រណែនខ្លាំងណាស់! Chompoo Araya សុទ្ធតែមានគ្រូបង្វឹកហាត់ប្រាណវ័យក្មេងផ្ទាល់ខ្លួនប្រចាំនៅផ្ទះទៀតជួយលើកជើងម៉ាក់ៗឡើងគួឲ្យខ្នាញ់!! មានវីឌីអូ
វិន័យនៃការហាត់ប្រាណគឺពិតជាខ្ជាប់ខ្ជួនពិតមែនសម្រាប់អ្នកកូនពីរយ៉ាង Chompoo Araya ដោយថ្មីៗនេះបានផុសនូវវីឌីអូខណៈពេលកំពុងហាត់ប្រាណនៅផ្ទះ ហើយក្រៅពីមានការចាប់អារម្មណ៍ទៅនិងរូវរាងដ៏ស្រស់ស្អាតរបស់អ្នកម៉ាក់ហើយ

ក៏មានការចាប់អារម្មណ៍ចំពោះគ្រូវបង្វឹកផ្ទាល់ខ្លួនវ័យកុមាររបស់អ្នកម៉ាក់ផងដែរ ព្រោះឃើញថានៅជួយអ្នកម៉ាក់លើកជើងមិនទៅណាឆ្ងាយសោះ ជាពិសេសចំាមើលនៅពេលឃើញអ្នកម៉ាក់លើកជើងឡើងមិនសូវរួចអូន Phayu ក៏ប្រញាប់ចាប់ជើងម៉ាក់ៗដៃទាំងពីរជួយម៉ាក់លើក
បែបនេះម៉ាក់ៗកំលាំងចិត្តពេញ 100ភាគរយបាត់ហត់អស់ហើយ ឃើញហើយគួឲ្យខ្នាញ់ខ្លាំងណាស់ សូម្បីម៉ាក់ Chompoo នៅឲ្យរង្វាន់ជាការថើបថ្ពាល់កូនប្រុស បើគួឲ្យស្រលាញ់យ៉ាងនេះអ្នកណាទ្រាំបានលោក
អត្ថបទដោយ : នីត្តា















